សម្តេចប៉ាបឡេអូទី១៤ នៅតែនឹករលឹកដល់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ នៅតែនឹករលឹកដល់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដោយកាលពីថ្ងៃច័ន្ទសប្តាហ៍មុន ទ្រង់បានយាង អធិដ្ឋាននៅមុខផ្នូររបស់ទ្រង់នាវិហារបាស៊ីលីកា សន្តី ម៉ារីដ៏ឧត្តមប្រសើរ (Basilica of St. Mary Major)។​

ប្រភពដដែលបានរាយការណ៍ដំណើររបស់សម្តេចប៉ាបឡេអូទីកាន់ទីនោះ គឺនៅពេលដែលទ្រង់កំពុងតែធ្វើដំណើរទៅនិវេសនដ្ឋានរបស់សម្តេចប៉ាប នៅ ខាស្តែល ហ្គានដូលហ្វូ ហើយទ្រង់ឆ្លៀតយាងចូលទៅទីនោះនៅវេលាម៉ោងប្រមាណជា ៨ និង ៥ នាទី យប់ ហើយបានចំណាយពេលអធិដ្ឋានដោយស្ងប់ស្ងាត់មួយសន្ទុះ។

នាឱកាសនោះ សម្តេចប៉ាបឡេអូ ក៏បានដាក់កម្រងផ្កាកុលាបពណ៌ស​នៅខាងមុខផ្នូរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។

ក្រោយពេលដែលអធិដ្ឋាននិងដាក់កម្រងផ្ការួច សម្តេចប៉ាបឡេអូ ក៏បានចាកចេញពីទីនោះនៅវេលាម៉ោងប្រមាណជា ៨ និង ១៥ នាទី ឆ្ពោះទៅកាន់គោលដៅ។

ដោយឡែកនៅព្រឹកថ្ងៃដដែលសម្តេចប៉ាបឡេអូក៏បានរៀបចំពិធីថ្វាយអភិបូជា ហើយក៏បានសម្តែងធម្មទេសនា ពាក់ព័ន្ធនឹងដំណើរជីវិតរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូផងដែរ៕

Daily Program

Livesteam thumbnail