សម្តេចប៉ាបឡេអូទី១៤ នឹងយាងបំពេញទស្សនកិច្ចនៅប្រទេសបារាំងនៅខែកញ្ញា
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ នឹងយាងទៅបំពេញទស្សនកិច្ចនៅ ប្រទេសបារាំងដូច្នេះព្រឹត្តិការណ៍ខាងមុខនេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចប៉ាប មកកាន់ប្រទេសបារាំងក្នុងរយៈពេល ១៨ ឆ្នាំ។
សម្តេចប៉ាបឡេអូ គ្រោងនឹងយាងទៅកាន់ប្រទេសបារាំងជាដំណើរទស្សនកិច្ចផ្លូវការរបស់ទ្រង់ ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦។
ការិយាល័យព័ត៌មាននៃសន្តអាសនៈបានប្រកាសថា ដំណើរទស្សនកិច្ចនេះដំណើរទស្សនកិច្ចបារាំង លើកដំបូងរបស់សម្តេចប៉ាប ក្រោយពេលដែលសម្តេចប៉ាប បេណេឌីក ទី១៦បានយាងមកម្តងពីក្នុងឆ្នាំ ២០០៨ ដោយនៅពេលនោះទ្រង់ យាងទៅកាន់ទីក្រុងប៉ារីស និងទីក្រុងលូដស៍។
សេចក្តីថ្លែងការណ៍ដដែលបានបន្ត ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងជាការឆ្លើយតបទៅនឹងការអញ្ជើញរបស់ប្រមុខរដ្ឋ អាជ្ញាធរសាសនានៃប្រទេស និងអគ្គនាយកអង្គការយូណេស្កូ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ទ្រង់នឹងយាងទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូផងដែរ។
កន្លងមកសម្តេចប៉ាបឡេអូ និងប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង បានជួបគ្នានៅថ្ងៃទី១០ ខែមេសា ជាលើកដំបូងចាប់តាំងពីសម្តេចប៉ាបត្រូវបានត្រាសហៅ។
សម្រាប់លោក ម៉ាក្រុងវិញ បានធ្វើដំណើរមកវ៉ាទីកង់ជាញឹកញាប់ ដូចជានៅឆ្នាំ២០១៨ ២០២១ និង ២០២២៕