សម្តេចប៉ាបឡេអូទី១៤ នឹងយាងទៅសួរសុខទុក្ខគ្រីស្តបរិស័ទ៥ព្រះសហគមន៍នៅទីក្រុងរ៉ូម

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ មានគម្រោងនឹងយាងទៅបំពេញទស្សនកិច្ចនិងសាកសួរសុខទុក្ខគ្រីស្តបរិស័ទនៅព្រះសហគមន៍កាតូលិក៥នៅក្នុងភូមិភាគនៃទីក្រុងរ៉ូមនៅក្នុងអំឡុងរដូវដំណម៤០ថ្ងៃ។​

ប្រភពដដែលបានឲ្យដឹងថា នៅក្នុងអំឡុងរដូវដំណមនៅពេលខាងមុខនេះដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបឡេអូ គ្រោងនឹងធ្វើចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈតទៅ ដោយមានកម្មវិធីផ្សេងៗ រួមទាំងកម្មវិធីថ្វាយអភិបូជាជាមួយនឹងគ្រីស្តបរិស័ទនៅតាមព្រះសហគមន៍ដែលទ្រង់នឹងយាងទៅ ។​

លោកកាឌីណាល់ បាល់ដូ រីណា (Baldo Reina) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកទីក្រុងរ៉ូមបានមានប្រសាសន៍ថា យើងទាំងអស់គ្នាជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់នៅក្នុងព្រះសហគមន៍កំពុងតែរងចាំ សម្តេចប៉ាប ឡេអូ ទី១៤ ។

ដំណើរទស្សនកិច្ចនេះ គឺមានព្រះសហគមន៍តំបន់ភាគខាងត្បូង នៅថ្ងៃទី១៥ ខែកុម្ភៈ; តំបន់កណ្តាល នៅថ្ងៃទី២២ ខែកុម្ភៈ តំបន់ភាគខាងកើតនៅថ្ងៃទី១ ខែមីនា និង តំបន់ភាគខាងលិច នៅថ្ងៃទី ៨ ខែមីនា និង តំបន់ភាគខាងជើងនៅ នៅថ្ងៃទី ១៥ ខែមីនា៕

Daily Program

Livesteam thumbnail