សម្តេចប៉ាបឡេអូទី១៤ នឹងយាងដំណើរទៅអាហ្វ្រិក អេស្ប៉ាញ និងម៉ូណាកូ
ការិយាល័យព័ត៌មានសន្តអាសនៈបាន ប្រកាសពីដំណើរទៅកាន់ទ្វីបអាហ្វ្រិក និង អឺរ៉ុបពីរប្រទេស របស់សម្តេចប៉ាបឡេអូ ទី១៤។
វ៉ាទីកង់ញូវបានរាយការណ៍ថា តាមការគ្រោងទុក សម្តេចប៉ាបឡេអូនឹងយាងទៅ ម៉ូណាកូ នៅចុងខែមីនា អាល់ហ្សេរី កាមេរូន អង់ហ្គោឡា និងហ្គីណេអេក្វាទ័រ នៅខែមេសា ហើយទ្រង់នឹងទៅ អេស្ប៉ាញ ពោលគឺក្រុងម៉ាឌ្រីដ បាសេឡូណា និងប្រជុំកោះកាណារី នៅខែមិថុនា។
ប្រភពដដែលបានអះអាងថា សម្តេចប៉ាបឡេអូ នឹងយាង ដំណើរទៅកាន់ទ្វីបអាហ្វ្រិករយៈពេល១០ថ្ងៃ និង២ថ្ងៃទៀតនៅអឺរ៉ុប។
នេះគឺជាគម្រោងដំណើរយាងទស្សនកិច្ចថ្មីរបស់សម្តេចប៉ាបឡេអូ បន្ទាប់ពីយាងដំណើរទស្សនកិច្ចដ៏សំខាន់ទៅកាន់ប្រទេសទួកគី និងលីបង់នៅចុងឆ្នាំ ២០២៥៕