សម្តេចប៉ាបឡេអូទី១៤ ថ្កោលទោសការជួញដូរអាវុធ

មុនពេលចាកចេញពី ខាស្តែល ហ្គានដូលហ្វូ កាលពីល្ងាចថ្ងៃទី​២២ ខែ កក្កដា សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូល ជាមួយអ្នកសារព័ត៌មានមួយចំនួន ហើយបានឆ្លើយសំណួរមួយចំនួនស្តីពីកិច្ចការអន្តរជាតិបច្ចុប្បន្ន។

នាឱកាសនោះសម្តេចប៉ាបឡេអូបានមានបន្ទូលថា “យើងត្រូវតែលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យទុកអាវុធចោល ហើយទុកនៅពីក្រោយការរកលុយ ដែលនៅពីក្រោយសង្រ្គាមទាំងអស់”។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូដែលបានយាងត្រលប់ទៅវ៉ាទីកង់ មុនម៉ោង ៩ យប់បានមានបន្ទូលពេល កំពុងរង់ចាំការចាកចេញ ។

ទាក់ទងនឹងលទ្ធភាពនៃការធ្វើដំណើរទៅកាន់តំបន់សង្រ្គាមដូចជា ហ្គាហ្សា សម្តេចប៉ាបឡេអូ បានពន្យល់ថា "មានកន្លែងជាច្រើន" ដែលទ្រង់ផ្ទាល់ចង់ទៅ ប៉ុន្តែនេះមិនមែនជារូបមន្តសម្រាប់ការស្វែងរកចម្លើយនោះទេ។

សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់ថា ដោយសារតែការជួញដូរអាវុធ មនុស្សក្លាយជាឧបករណ៍គ្មានតម្លៃ។​

សម្តេចប៉ាបឡេអូបានបន្ថែមថា យើងត្រូវតែគោរពចំពោះសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប មិនថាគ្រីស្តបរិស័ទ មូស្លីម និង ប្រជាជនគ្រប់សាសនា។ យើងទាំងអស់គ្នាជាកូនចៅរបស់ព្រះជាម្ចាស់ ហើយត្រូវបានបង្កើតក្នុងរូបភាពរបស់ព្រះអង្គ ដូច្នេះយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងនេះ

Daily Program

Livesteam thumbnail