សម្តេចប៉ាបឡេអូទី១៤ តែងតាំងឯកអគ្គរាជទូតថ្មីប្រចាំអេស្ប៉ាញ និង អង់ដូរ៉ា

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាល ព្យែរ៉ូ ពីយូប៉ូ ( Piero Pioppo) ត្រូវបានតែងតាំងជា ​ឯកអគ្គរាជទូតរបស់សន្តអាសនៈ ថ្មីប្រចាំប្រទេសអេស្ប៉ាញ និង រដ្ឋអង់ដូរ៉ា (Andorra)​។

លោកអគ្គអភិបាលត្រូវបានគេដឹងថា គឺជាអ្នកការទូតមួយរូប ដែលធ្លាប់ជាអតីតឯកអគ្គរាជទូតសន្តអាសនៈប្រចាំនៅឥណ្ឌូនេស៊ី និង​អាស៊ាន ហើយក៏ធ្លាប់ មានបទពិសោធន៍យ៉ាងទូលំទូលាយផ្នែកការទូតនេះនៅកាមេរូន និង ហ្គីណេផងដែរ។

លោកអគ្គអភិបាលគឺជាជនជាតិអ៊ីតាលី ដែលកើតនៅក្នុងឆ្នាំ១៩៦០ និង ទទួលសញ្ញាប័ត្របណ្ឌិតផ្នែកគោលលទ្ធិសាសនា។

លោកអគ្គអភិបាលបានក្លាយជាសមាជិកនៃអ្នកការទូតរបស់សន្តអាសនៈតាំងពីឆ្នាំ១៩៩៣ ហើយធ្លាប់មានបទពិសោធន៍នៅប្រទេសជាច្រើន តាំងពីកូរ៉េ ឈីលី និង នៅក្រសួងទំនាក់ទំនងរដ្ឋ​​និងអង្គការអន្តរជាតិនានា​។​

លោកអគ្គអភិបាលត្រូវបានគេដឹងថា អាចប្រើប្រាស់ភាសាអ៊ីតាលីដែលជាភាសាកំណើត ហើយនៅមាន អង់គ្លេស បារាំង និងអេស្ប៉ាញ៕

Daily Program

Livesteam thumbnail