សម្តេចប៉ាបឡេអូទី១៤ ជំរុញឲ្យគ្រីស្តបរិស័ទអធិដ្ឋានសូត្រផ្គាំរៀងរាល់ថ្ងៃដើម្បីសន្តិភាព

នៅខែតុលា ឆ្នាំ២០២៥ខាងមុខនេះ សម្តេចប៉ាបឡេអូទី១៤ បានលើកទឹកចិត្តនិងជំរុញឲ្យគ្រីស្តបរិស័ទ​កាតូលិកអធិដ្ឋាននិងសូត្រផ្គាំដើម្បីសន្តិភាពឲ្យបានរាល់ថ្ងៃ។ នេះបើតាមសេចក្តីរាយការណ៍ដោយវ៉ាទីកង់ញូវ។​

ប្រភពដដែលបានបន្តថាសម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលថា “ទូលបង្គំជាខ្ញុំ​សូម​អញ្ជើញ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ​នៃ​ខែ​ខាង​មុខ​នេះ ដើម្បី​អធិដ្ឋានឲ្យមាន ​សេចក្តី​សុខសាន្ត ​ផ្ទាល់​ខ្លួន ក្នុង​គ្រួសារ និង​ក្នុង​សហគមន៍”។

សម្តេចប៉ាបឡេអូក៏បានអញ្ជើញបុគ្គលិកបុរីវ៉ាទីកង់ឱ្យអធិស្ឋាន សូត្រផ្គាំជារៀងរាល់ថ្ងៃនៅក្នុងបាស៊ីលីកា​​សន្តសិលា នៅម៉ោង ៧:00 យប់ពេញមួយខែតុលា។

ប្រភពដដែលបានបន្តថា សម្រាប់ព្រឹត្តិការអធិដ្ឋាននិងការសូត្រផ្គាំធំគឺគ្រោងនឹងរៀបចំនៅ នៅទីលានសន្តសិលានៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ៦:00 ល្ងាច៕

Daily Program

Livesteam thumbnail