សម្តេចប៉ាបឡេអូទី១៤ ជំរុញចៅក្រមវ៉ាទីកង់ឲ្យស្វែងរកតុល្យភាពរវាងសច្ចភាពនិងសប្បុរសធម៌

សម្តេចប៉ាបឡេអូ ទី១៤ បានយាងទទួលសាវនាការជាមួយនឹងក្រុមបព្វជិតដែលកំពុងតែបម្រើការផ្នែកច្បាប់របស់ព្រះសហគមន៍កាតូលិកនៅសន្តអាសនៈ។

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៌ថា នៅក្នុងជំនួបកាលពីថ្ងៃចន្ទ សម្តេចប៉ាបឡេអូ បានសង្កត់ធ្ងន់ថា យុត្តិធម៌ពិតតម្រូវឱ្យមានតុល្យភាពរវាងសច្ចភាព និងសប្បុរសធម៌។

សម្តេចប៉ាបឡេអូបានកត់សម្គាល់ថា ការសម្រេចចិត្តរបស់សាលាក្តីសន្តអាសនៈនីមួយៗ ត្រូវតែឆ្លុះបញ្ចាំងពីការគោរពច្បាប់ យុត្តិធម៌ដ៏​វិសុទ្ធ និងសប្បុរសធម៌ចំពោះបុគ្គលម្នាក់ៗ ដោយចងចាំជានិច្ចថា "មានតែព្រះទេដែលនៅចំពោះមុខយើង"។

សម្តេចប៉ាបឡេអូ ក៏បានកោតសរសើរចំពោះតួនាទីតុលាការដែលក្រុមបព្វជិតកំពុងអនុវត្តតាមរយៈតួនាទី ឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងសច្ចភាពនៃយុត្តិធម៌ និងគុណធម៌ ដោយ​យក​ព្រះ​បន្ទូលរបស់ព្រះជាម្ចាស់ជាគោល។

សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់ថា ព្រះជាម្ចាស់តំណាងឲ្យសេចក្ដីស្រឡាញ់ និងជាសេចក្ដីពិត ដូច្នេះភាពតានតឹងខាងវិវាទគួរផ្អែកលើមូលដ្ឋាននៃ​សេចក្ដីពិត៕

Daily Program

Livesteam thumbnail