សម្តេចប៉ាបឡេអូទី១៤ កំពុងតែទទួលការចាប់អារម្មណ៍ខ្ពស់ពីសាធារណៈជន

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងរយៈពេល២ខែក្រោយពេលដែលត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សាកាឌីណាល់ ជាសម្តេចប៉ាបឡេអូទី១៤ ទ្រង់បានកំពុងតែទទួលការចាប់អារម្មណ៍បំផុតពីសំណាក់ សាធារណៈជននានានៅលើពិភពលោក។
ប្រភពដដែលបានចែករំលែកថា គ្រីស្តបរិស័ទនានាសូម្បីតែកុមារីម្នាក់ក៏បានចាប់អារម្មណ៍ពីទ្រង់ ហើយរូបភាពនៃចំណាប់អារម្មណ៍នេះត្រូវបានជ្រើសរើសយកមកផ្សព្វផ្សាយ។
ប្រភពដដែលបានបន្តទៀតថា រូបសម្តេចប៉ាបឡេអូត្រូវសាធារណៈជនផ្សព្វផ្សាយជាច្រើន ប៉ុន្តែរូបដែលមានអត្ថន័យនិងកំពុងតែទទួលចំណាប់អារម្មណ៍នោះគឺរូបថតសម្តេចប៉ាបឡេអូ ជាមួយ កុមារី និង ក្មេងស្រីជំទង់ម្នាក់។
រូបថតនេះគឺថតនៅពេលដែលសម្តេចប៉ាបឡេអូបានទទួលគំនូរដោយដៃរបស់កុមារី ដែលគេគូរឡើងចេញពីទឹកចិត្តរបស់នាង និង ចំណាប់អារម្មណ៍របស់នាងផ្ទាល់ចំពោះសម្តេចប៉ាប។
រូបថតនោះមើលទៅវាសាមញ្ញទេ ប៉ុន្តែគឺបង្ហាញនូវស្នាមញញឹមដ៏សមញ្ញរបស់សម្តេចប៉ាប ដែលបានបន្ទាបខ្លួន ប្រហាក់ប្រហែលនឹង កុមារី ព្រមទាំងយុវតីនៅក្នុងរូប៕
Daily Program
