សម្តេចប៉ាបឡេអូទី១៤យាងជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំនៅសន្តអាសនៈ

កាលពីនៅព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន សម្តេចប៉ាប ឡេអូទី១៤ បានយាងស្វាគមន៍ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅសន្តអាសនៈ លោក ប្រាយអេន ហ្រ្វង់ស៊ី បឺក ( Brian Francis Burch )។
វ៉ាទីកង់ញូវបានរាយការណ៍ថា ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតបានថ្វាយសារតាំង ដើម្បីបញ្ជាក់អំពីបេសកកម្មការទូតរបស់លោកប្រចាំនៅវ៉ាទីកង់។
លោកឯកអគ្គរដ្ឋទូត គឺជាពលរដ្ឋអាមេរិក មកពីទីក្រុង Phoenix រដ្ឋ អារីហ្សូណា (Arizona) ហើយមានកូនដល់ទៅ៩ នាក់នៅក្នុងបន្ទុក៕
Daily Program
