សម្តេចប៉ាបឡេអូទី១៤៖ AIគួរតែជាឧបករណ៍ជំនួយការអភិវឌ្ឈន៍កុមារ មិនមែនរារាំងការរីកចម្រើនពួកគេឡើយ

សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលសង្កត់ធ្ងន់អំពីតួនាទីរបស់បញ្ញាសិប្បនិម្មិតដែលគេហៅថា AI ។  នេះគឺជាការសង្កត់ធ្ងន់តាមរយៈសារដែលទ្រង់បានផ្ញើទីកាន់សន្និសីទទីក្រុងរ៉ូមលើកទី២ ដែលអ្នកវិទ្យាសាស្រ្តជួបជុំគ្នា និយាយអំពីការវ័យឆ្លាតនៃបញ្ញាសិប្បនិម្មិត។

សម្តេចប៉ាបឡេអូបានមានបន្ទូលថ្មីៗនេះថា AI ត្រូវតែឧបករណ៍ដែលគេបង្កើតសម្រាប់ជួយជាជំនួយ និងមិនរារាំងដល់ការអភិវឌ្ឍន៍របស់កុមារ និងយុវជន នាសម័យកាលនេះឡើយ។

សម្តេចប៉ាបឡេអូបានលើកឡើងថា AI រីកចំរើននឹងវិវត្តន៍លឿនបំផុត ប៉ុន្តែយើងមិនត្រូវភ្លេចសេចក្តីថ្លៃថ្នូររបស់មនុស្សឡើយ ។ AIនិងមិនគួរជ្រៀតជ្រែកដល់ការអភិវឌ្ឍន៍មនុស្ស និងប្រព័ន្ធសរសៃប្រសាទឡើយជាពិសេស ការរំខានដល់ខួរក្បាលយុវជន និងកុមារនានា។

 

សម្តេចប៉ាបឡេអូ បានសង្កត់ធ្ងន់ ឲ្យអ្នកពាក់ព័ន្ធបញ្ជាក់ពីតម្រូវការជាបន្ទាន់សម្រាប់ការឆ្លុះបញ្ចាំងពាក់ព័ន្ធនឹងវិមាត្រសីលធម៌របស់ AI ក៏ដូចជាអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវរបស់វា"។

សម្តេចប៉ាបឡេអូ ក៏បានបង្ហាញនូវគោលបំណងយ៉ាងច្បាស់អំពីបំណងប្រាថ្នារបស់ព្រះសហគមន៍កាតូលិកក្នុងការចូលរួមក្នុងការពិភាក្សាទាំងនេះដែលជះឥទ្ធិពលដោយផ្ទាល់ដល់គ្រួសារមនុស្សជាតិនាសម័យបច្ចុប្បន្ន និងពេលអនាគត។

សម្តេចប៉ាបបានព្រមានថា AI គឺពិតជាផ្តល់នូវការអភិវឌ្ឍន៍យ៉ាងរហ័ស ហើយក៏ផ្តល់នូវការរីកចម្រើនរបស់មនុស្សជាតិ  ប៉ុន្តែវាអាចមានបញ្ហាទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាបែបនេះក្នុងការបង្កើតសង្គមពិភពលោកដ៏ត្រឹមត្រូវ និងយុត្តិធម៌បន្ថែមទៀត៕

Daily Program

Livesteam thumbnail