សម្តេចប៉ាបឡេអូទី១៤៖ អញ្ជើញគ្រីស្តបរិស័ទឱ្យរួបរួមគ្នាប្រឈមមុខនឹងអំពើហិង្សា និងជម្លោះ

សម្តេចប៉ាប ឡេអូ ទី១៤ បានអធិស្ឋានជាមួយថ្នាក់ដឹកនាំគ្រីស្តសាសនា​និកាយ​ផ្សេងៗនៅតំបន់នីសេ(Nicaea) ដែលបច្ចុប្បន្នប្តូរឈ្មោះទៅ ទីក្រុង អ៊ីសនីក (Iznik) ប្រទេសតួកគី ហើយរិះគិតអំពីការសន្ទនា និងកិច្ចសហប្រតិបត្តិការ។

វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធីអធិដ្ឋាននេះ ចូលរួមដោយថ្នាក់ដឹកនាំព្រះវិហារគ្រីស្តសាសនាប្រហែល ២៧ ហើយក៏បានរំលឹកខួបលើកទី ១៧០០ នៃក្រុមប្រឹក្សាសាសនាគ្រីស្តលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ព្រះសហគមន៍កាតូលិកនៅក្នុងទីក្រុងនេះ។

សម្តេចប៉ាបឡេអូបានសម្តែងការកោតសរសើរចំពោះប្រមុខគ្រីស្តសាសនានិកាយ​ផ្សេងៗ​ និងតំណាងនៃសហគមន៍គ្រីស្តបរិស័ទពិភពលោកសម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ។

សម្តេចប៉ាប ឡេអូ បានរំលឹកថា ក្រុមប្រឹក្សានីសេ ត្រូវបានប្រារព្ធឡើងនៅឆ្នាំ ៣២៥ ដោយអញ្ជើញគ្រីស្តបរិស័ទទាំងអស់ ឲ្យសួរខ្លួនឯងថា ព្រះយេស៊ូជានរណា?

សម្តេចប៉ាបឡេអូបានមានបន្ទូលថា សំណួរនេះមានសារៈសំខាន់ជាពិសេសសម្រាប់គ្រីស្តបរិស័ទ ដើម្បីកាត់បន្ថយការភាន់ច្រឡំចំពោះព្រះយេស៊ូ ដែលជាសរសរស្តម្ភនៃការរិះគិតអំពីភាតរភាពនិង សន្តិភាព លុបបំបាត់អំពើហិង្សានានា៕

Daily Program

Livesteam thumbnail