សម្តេចប៉ាបឡេអូទី១៤៖ សង្រ្គោះប្រវត្តិសាស្រ្តដោយអ្នកសុចរិត

តាមរយៈសារជាវីដេអូដែលផ្ញើទៅកាន់អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនៅ កោះឡេមភីឌូសា (Lampedusa) នៅក្នុងប្រទេសអ៊ីតាលី ជាទីជម្រករបស់ជនចំណាកស្រុកជាច្រើន ដែលត្រូវបានសង្រ្គោះនិងជាទីបញ្ចុះសពរបស់ពួកគេរាប់ពាន់នាក់ផងដែរ សម្តេចប៉ាបឡេអូទី១៤បានព្រមានថា សកលលោកមិនគួរព្រងើយកន្តើយឡើយចំពោះរឿងនេះទេ។
សារដែលផ្ញើចេញកាលពីចុងសប្តាហ៍កន្លងទៅនេះ សម្តេចប៉ាបឡេអូ ក៏ដូចជាសម្តេចប៉ាបហ្រ្វង់ស៊ីស្កូដែរ គឺបានចាត់ទុកកោះនេះថា ជាសក្ខីកម្មនៃសកម្មភាពវិជ្ជមាន ចំពោះសោកនាដកម្មរបស់ជនចំណាកស្រុក ដែលពិភពលោកមិនអើពើ។
កោះឡេមភីឌូសា នេះ គឺជាគោលដៅនៃដំណើរទស្សនកិច្ចក្រៅបុរីវ៉ាទីកង់លើកទីមួយរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីឆ្នាំ២០១៣។
សម្តេចប៉ាប ឡេអូ បានព្រមានថា វាជាហានិភ័យដែលកំពុងកើតមាន ព្រោះពួកគេប្រឈមមុខនឹងភាពអយុត្តិធម៌ និងរងការឈឺចាប់ដោយគ្មានកំហុស។
សម្តេចប៉ាបបានសង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្រមិនមែនត្រូវបានសរសេរដោយអ្នកដែលមានអំណាចប៉ុណ្ណោះទេ ប៉ុន្តែ វាគួរតែត្រូវបានសង្គ្រោះដោយអ្នកមានចិត្តសប្បុរសដាក់ខ្លួន អ្នកសុចរិត និង អ្នកដែលមានទស្សនៈជាមនុស្សជាតិពិតប្រាកដ។
សម្តេចប៉ាបឡេអូបានអំពាវនាវដល់មនុស្សជាតិទាំងអស់ដែលមានសុច្ឆន្ទៈជំរុញការផ្សះផ្សាឡើងវិញ ដោយជឿថា ពិភពលោកនេះគ្មានសត្រូវទេ មានតែបងប្អូន។
សម្តេចប៉ាប ឡេអូ បានលើកទឹកចិត្តឱ្យមានការខ្ជាប់ខ្ជួននៅលើផ្លូវនៃការជួបគ្នា និងការផ្សះផ្សា ដើម្បីឱ្យកោះសន្តិភាពអាចកើនឡើង ក្លាយជាសសរស្តម្ភនៃស្ពាន អនុញ្ញាតឱ្យសន្តិភាពលេចចេញមកសម្រាប់គ្រប់ មនុស្សជាតិគ្រប់គ្នា៕
Daily Program
