សម្តេចប៉ាបឡេអូទី១៤៖ មន្រ្តីនៃសន្តអាសនៈជាអ្នកទ្រទ្រង់និរន្តភាពសន្តអាសនៈ

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលដែលសន្តអាសនៈរៀបចំបុណ្យអំណរសប្បាយនៃបុណ្យករុណាទិគុណ សម្តេចប៉ាបឡេអូទី១៤ បានចំណាយពេលពេញមួយព្រឹកថ្ងៃចន្ទជាមួយបុគ្គលិក និងមន្ត្រីនៃសន្តអាសនៈ។
សម្តេចប៉ាបឡេអូទី១៤ បានមានប្រសាសន៍ថា សន្តអាសនៈគឺជាប៉ូលធានានូវប្រសិទ្ធភាពនិងផ្លែផ្ការបស់ព្រះវិញ្ញាណនិងព្រះយេស៊ូគ្រីស្ត។
សម្តេចប៉ាប ឡេអូ បានមានបន្ទូលបន្ថែមថា ផ្លែផ្កានៃកិច្ចការរបស់សន្តអាសនៈគឺជាផ្លែផ្កានៃ សមាជិក សមាជិកា និង បុគ្គលិករបស់សន្តអាសនៈទាំងអស់ ដែលមានតួនាទីសំខាន់គឺត្រូវបំពេញការងារទៅតាមបំណងប្រាថ្នារបស់ព្រះយេស៊ូ ដែលចង់ឲ្យប្រជារាស្រ្តរស់ដោយសេចក្តីស្រឡាញ់របស់ព្រះយេស៊ូ៕
Daily Program
