សម្តេចប៉ាបឡេអូទី១៤៖ បើចង់ឈ្វេងយល់ពីអត្ថន័យនៃជីវិតសូមបើកចិត្តរិះគិតពីព្រះជាម្ចាស់

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងកម្មវិធីយាងសាវនាកាជាមួយគ្រីស្តបរិស័ទប្រចាំសប្តាហ៍ សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលថា អ្នកដែលចង់ឈ្វេងយល់អំពីអត្ថន័យនៃជីវិតសូមរិះគិតអំពីព្រះជាម្ចាស់។
សម្តេចប៉ាបឡេអូបាន រំលឹកគ្រីស្តបរិស័ទថា ព្រះជាម្ចាស់តែងតែទន្ទឹងរង់ចាំយើងដោយបើកចំហរ មិនថាយើងឆ្លើយតបការត្រាស់ហៅរបស់ទ្រង់យឺតយ៉ាវយ៉ាងណានោះទេ។
សម្តេចប៉ាបឡេអូ មានបន្ទូលរំលឹកយុវជនថា ប្រសិនបើពួកគេចង់ស្វែងរកអត្ថន័យក្នុងជីវិត នោះព្រះជាម្ចាស់នឹងផ្តល់ចំណេះទាំងនេះដល់ពួកគេ ឲ្យតែពួកគេពិតជាបើកចិត្តបើកគំនិត។
សម្តេចប៉ាបឡេអូបានមានបន្ទូលសង្កត់ធ្ងន់ថា ព្រះជាម្ចាស់ទ្រង់មិនដែលបោះបង់យើងទេ ទ្រង់តែងតែត្រៀមខ្លួនទទួលយកយើង ហើយផ្តល់អត្ថន័យ និងក្តីសង្ឃឹមដល់ជីវិតរបស់យើង ទោះជាស្ថានភាពរបស់យើងហាក់បីដូចជាគ្មានសង្ឃឹមយ៉ាងណាក៏ដោយ ទ្រង់គឺជាអ្នកដែលដឹងអំពីគុណសម្បត្តិរបស់យើងទាំងអស់គ្នា៕
Daily Program
