សម្តេចប៉ាបឡេអូទី១៤៖ បូជាចារ្យមិនអាចនៅតែឯងឯកោរឡើយ

នៅក្នុងសាររបស់សម្តេចប៉ាបឡេអូទី១៤ទៅកាន់អ្នកចូលរួមនៃកិច្ចប្រជុំអន្តរជាតិជាមួយបូជាចារ្យកាលពីពេលថ្មីៗនេះ ទ្រង់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទិដ្ឋភាពភាតរភាពនៃការបង្កើតជីវិតជាបុព្វជិត ហើយនិង ជីវិតជាគ្រីស្តបរិស័ទ។
វ៉ាទីកង់បានរាយការណ៍ថា នៅក្នុងសារនោះសម្តេចប៉ាបឡេអូ បានគូសបញ្ជាក់ថា ព្រះយេស៊ូ បានត្រាស់ហៅយើងទាំងអស់គ្នា ជាសម្លាញ់ ហើយពាក្យរបស់ទ្រង់ មិនគ្រាន់តែជាពាក្យល្អប៉ុណ្ណោះទេ ផ្ទុយទៅវិញ សម្តេចប៉ាបបានចែករំលែកថា នេះជាពាក្យគន្លឹះដ៏ពិតប្រាកដក្នុងការយល់ដឹងអំពីតួនាទីជាបូជាចារ្យ។
សម្តេចប៉ាបឡេអូបាន បានចែករំលែកគឺថា ភាតរភាពគឺជាផ្នែកដ៏សំខាន់នៃជីវិតបូជាចារ្យ ហើយបានលើកទឹកចិត្តលោកបូជាចារ្យ និងនិស្សិតទេវវិទ្យាល័យឲ្យរស់នៅជាបងប្អូន ហើយមិនមែនជាគូប្រជែង ឬបុគ្គលឯកោឡើយ។
សម្តេចប៉ាបបានបន្តថា បូជាចារ្យគឺជាបុគ្គល ដែលមានសមត្ថភាពស្រឡាញ់ ការស្តាប់ ការអធិស្ឋាន និងការបម្រើជាមួយគ្នា៕
Daily Program
