សម្តេចប៉ាបឡេអូទី១៤៖ ការរួបរួមចំពេលពិភពលោកបែកបាក់គឺជារឿងសំខាន់

សម្តេចប៉ាបឡេអូទី១៤ បានយាងចូលរួមនៅក្នុងកម្មវិធីប្រជុំមួយ ជាមួយនឹងក្រុមការងាររួមរវាងព្រះសហគមន៍កាតូលិក និងក្រុមប្រឹក្សាព្រះវិហារពិភពលោក។​

លោកអគ្គអភិបាល ផ្លាវីយូ ផេក (Flavio Pace ) អ្នកទទួលខុសត្រូវក្រសួងសម្រាប់ការលើកកម្ពស់ការរួបរួមគ្រិស្តបរិស័ទ បានប្រាប់វ៉ាទីកង់ថា កិច្ចប្រជុំនេះ គឺជាជំនួបដ៏អស្ចារ្យ។

លោកបានលើកឡើងថា នៅពេលដំបូងយើងស្មានថា ជំនួបជាមួយនឹងសម្តេចប៉ាបឡេអូគឺគ្រាន់តែ ជាជំនួបសំដែងគួរសម ធម្មតា ប៉ុន្តែនាឱកាសនោះ  សម្តេចប៉ាបឡេអូបានចំណាយពេលមានបន្ទូលផ្ទាល់ជាមួយអ្នកចូលរួមម្នាក់ៗ លើបញ្ហាជាច្រើន។​

បន្ទាប់មក សម្តេចប៉ាបបានផ្តល់ឱ្យក្រុមការងារនូវពាក្យលើកទឹកចិត្ត ដោយបានសង្កត់ធ្ងន់ជាពិសេសថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងព្រះសហគមន៍កាតូលិក និងក្រុមប្រឹក្សាព្រះវិហារពិភពលោកត្រូវតែបន្ត ជាពិសេសនៅពេលនេះ  នៅពេលដែលពិភពលោកមានការបែកបាក់ និងរបួសយ៉ាងខ្លាំង។​

          សម្តេច​ប៉ាបឡេអូក៏​បាន​រំឭក​ថា ប្រភព​ពិត និង​កម្លាំង​នៃ​ការ​រួបរួម​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះគ្រីស្ត  ហើយទ្រង់មានជំនឿថា ព្រះបិតាជាម្ចាស់ក៏ទ្រង់ចង់ឲ្យយើងរួបរួមគ្នាដែរ ដូច្នេះយើងគួរតែស្វែងយល់ឲ្យបានស៊ីជម្រៅនិងមានការទទួលខុសត្រូវចំពោះបេសកកម្មនៃការរួបរួមនេះ៕

Daily Program

Livesteam thumbnail