សម្តេចប៉ាបឡេអូទី១៤អំពាវនាវឲ្យមានសន្តិភាពនៅបីកន្លែង

សម្តេចប៉ាប ឡេអូទី១៤បាន អំពាវនាវឲ្យមានបទឈប់បាញ់នៅមីយ៉ាន់ម៉ា និងសន្តិភាពក្នុងទឹកដីដែលហែកហួរដោយសង្រ្គាមដូចជានៅអ៊ុយក្រែន និងហ្គាហ្សា។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបាន អំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងអធិស្ឋានសុំសន្តិភាពនៅក្នុងទឹកដីដែលហែកហួរដោយសង្រ្គាម ជាពិសេសនៅអ៊ុយក្រែន និងដែនដីបរិសុទ្ធនៅចុងបញ្ចប់នៃកម្មិវិធថ្វាយអភិបូជានៅទីលាន សន្តសិលាកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
សម្តេចប៉ាបឡេអូបានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជម្លោះបានផ្ទុះឡើងចាប់តាំងពីខែឧសភា ឆ្នាំ ២០២១ ដោយបានពិពណ៌នា ពីប្រទេសនៅអាស៊ីអាគ្នេយ៍នេះថា "គួរឱ្យព្រួយបារម្ភ"។
សម្តេចប៉ាបឡេអូក៏បានមានបន្ទូលសោកស្ដាយចំពោះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ និងការទម្លាក់គ្រាប់បែកពីលើអាកាសប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ និងបង្ហាញពីភាពស្និទ្ធស្នាលរបស់ទ្រង់ចំពោះអ្នកដែលរងទុក្ខដោយសារអំពើហិង្សា និងការលំបាកនៅអ៊ុយក្រែន ផងដែរ។
សម្តេចប៉ាបបានមានបន្ទូលថា ទូលបង្គំជាខ្ញុំបន្តការអំពាវនាវដោយអស់ពីចិត្តសម្រាប់បទឈប់បាញ់ជាបន្ទាន់ និងមានប្រសិទ្ធភាព និងទូលអង្វរសូមឲ្យឧបករណ៍នៃសង្គ្រាមផ្តល់ផ្លូវដល់សន្តិភាពតាមរយៈការសន្ទនារួមនិងស្ថាបនា។
សម្តេចប៉ាបបានមានបន្ទូល ថា “សូមព្រះប្រទានឲ្យអ្នកដឹកនាំទាំងអស់មានប្រាជ្ញា និងការព្យាយាមដើម្បីឈានទៅមុខក្នុងការស្វែងរកសន្តិភាពដ៏ត្រឹមត្រូវ និងស្ថិតស្ថេរ”៕
Daily Program
