សម្តេចប៉ាបឡេអូទី១៤លើកទឹកចិត្តឲ្យមានការផ្សះផ្សាយអំពីជម្លោះព្រំដែនកម្ពុជានិងថៃ

ពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធនិងបង្ហូរឈាមដែលបានកើតមានឡើងនៅលើពិភពលោកដោយរួមទាំងកម្ពុជានិងថៃ សម្តេចប៉ាបឡេអូទី១៤ បានសុំអោយគ្រប់ភាគីរិះគិតអំពីការផ្សះផ្សារនិងការសន្ទនា។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
សម្តេច ឡេអូទី១៤បានមានបន្ទូលថា បេះដូងរបស់ទ្រង់គឺជិតស្និទ្ធនឹងអស់អ្នក ដែលកំពុងរងទុក្ខដោយសារជម្លោះ និងអំពើហិង្សាលើពិភពលោកដោយរួមទាំងកម្ពុជានិងថៃ។
សម្តេចប៉ាបឡេអូទី១៤ បាន បានអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យស្វែងរកដំណោះស្រាយចំពោះសង្គ្រាមដែលបង្កទុក្ខវេទនាដល់មនុស្សជាច្រើន។
ចំពោះបញ្ហាប៉ះទង្គិចនៅព្រំដែនកម្ពុជានិងថៃ សម្តេចប៉ាបបានមានបន្ទូលថា សូមអោយទស្សនៈសន្តិភាពបំផុសគំនិតអ្នករាល់គ្នាឲ្យស្វែងរកការសន្ទនា និងការផ្សះផ្សាជាតិ។
ទ្រង់បានមានបន្ទូលទៀតថា សូមគ្រប់គ្នារិះគិត អ្នកដែលទទួលរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ជាពិសេសកុមារ និងគ្រួសារជនភៀសខ្លួន៕
Daily Program
