សម្តេចប៉ាបឡេអូទី១៤យាងទទួលប្រធានាធិបតីអ៊ុយក្រែន
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ឡេអូទី១៤បានយាងស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី នៅនិវេសនដ្ឋានសម្តេចប៉ាបនៅ ខាស្តែល ហ្គានដូលហ្វូ នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៥។
ការិយាល័យព័ត៌មានវ៉ាទីកង់ បានចេញសេចក្តីថ្លែងការណ៍ដោយពិពណ៌នាថា នេះគឺជាជំនួបដ៏ស្និទ្ធស្នាល ដោយមេដឹកនាំទាំងពីរបានពិភាក្សាផ្តោតសំខាន់លើសង្គ្រាមនៅអ៊ុយក្រែន។
ក្នុងអំឡុងពេលនៃការសន្ទនានោះ សម្តេចប៉ាបឡេអូបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការសន្ទនាជាបន្តបន្ទាប់ ហើយបានសង្កត់ធ្ងន់ម្តងទៀតចំពោះក្តីសង្ឃឹម សម្រាប់កិច្ចខិតខំប្រឹងប្រែងការទូតជាបន្តបន្ទាប់ ដែលនឹងនាំទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។
ប្រមុខរដ្ឋទាំងពីរក៏បាននិយាយអំពីបញ្ហាអ្នកទោសសង្គ្រាម ដោយអំពាវនាវឱ្យធានាការវិលត្រឡប់របស់កុមារអ៊ុយក្រែនទៅកាន់គ្រួសាររបស់ពួកគេដោយសុវត្ថិភាព៕