សម្តេចប៉ាបឡេអូទី១៤មានបន្ទូលថា ឆ្នាំថ្មីគឺជាដំណើរនៃការផ្សងព្រេងរកអ្វីដែលថ្មី
សម្តេចប៉ាប ឡេអូ ទី១៤ បានមានបន្ទូលជាចំហរថា ឆ្នាំថ្មីគឺជាដំណើរនៃការផ្សងព្រេងមួយនៅលើពិភពលោក ពោលគឺជាដំណើរដែលគួរតែរកឃើញនូវអ្វីដែលថ្មីនិងមានប្រយោជន៍សម្រាប់សង្គមមនុស្ស។
តាមរយៈវ៉ាទីកង់ញូវ សម្តេចប៉ាបឡេអូបានមានបន្ទូលនៅក្នុងអំឡុងពេលថ្វាយអភិបូជា នាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នំា២០២៦ ថា ព្រះនាងម៉ារី ដែលជាមាតានៃព្រះយេស៊ូ ព្រះនាងតែងតែមានបំណងចង់ឲ្យពិភពលោកមិនមានអាវុធ។
សម្តេចប៉ាបឡេអូ បានមានបន្ទូលថា ព្រះជាម្ចាស់ដែលបង្កើតពិភពលោកសម្រាប់មនុស្ស គឺមិនមែនអាវុធទេ ដូច្នេះយើងទំាងអស់គ្នាគួរបំភ្លេចកម្មវិធីអាវុធយុទ្ធភ័ណ្ឌនានា។ ទ្រង់បានមានបន្ទូលទៀតថា ព្រះជាម្ចាស់ទ្រង់បង្កើតពិភពលោកដោយសេចក្តីស្រលាញ់ និង មេត្តាកុរណា ដូច្នេះយើងរស់នៅលើពិភពលោកគួរតែមានភាតរភាព ការកសាងនូសេចក្តីស្រលាញ់រវាងគ្នានិងគ្នា។
សម្តេចប៉ាបឡេអូបានលើកទឹកចិត្តឲ្យមនុស្សជាតិ រិះគិតអំពីមាគ៌ានៃជីវិតថ្មីដែលមិនមានការស្អប់ខ្ពើម គឺមានតែសេចក្តីស្រលាញ់ និង មេត្តាករុណា និង ការអត់ឱនចំពោះគ្នា និង គ្នា៕