សម្តេចប៉ាបឡេអូទី១៤មានបន្ទូលថា គ្រីស្តបរិស័ទគួររួមគ្នាអធិស្ឋានសុំសន្តិភាពនិងស្ថេរភាព

សម្តេចប៉ាបឡេអូ ទី១៤ បានអំពាវនាវឲ្យសហគមន៍គ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាអធិស្ឋានសុំឯកភាពក្នុង​ចំណោម​គ្រីស្តសាសនា និងសុំសន្តិភាព ជាពិសេសនៅក្នុងសម័យកាល ដែលពិភពលោកកំពុងតែខ្វះការគោរពចំពោះសេចក្តីថ្លៃថ្នូររបស់មនុស្ស និងភាពតានតឹងអន្តរជាតិកាន់តែខ្លាំងឡើង។

តាមរយៈវ៉ាទីកង់ញូវសម្តេចប៉ាបឡេអូ បានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទទាំងអស់រួមគ្នា អធិស្ឋានសុំសន្តិភាព លើកកំពស់ តម្លៃនៃសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ លុបបំបាត់ភាពអយុត្តិធម៌ និង លើកកំពស់ការផ្សះផ្សារ។

ដោយស្វាគមន៍បងប្អូនគ្រីស្តបរិស័ទដែលនិយាយភាសាព័រទុយហ្គាល់ ទ្រង់ក៏បានមានបន្ទូលជាភាសានោះបន្ទាប់ពីថ្លែងសុន្ទរកថារបស់ទ្រង់។ សម្តេចប៉ាបបានអធិស្ឋានថា "សូមឲ្យព្រះជាម្ចាស់ជួយយើងដែលជា ប្រជារាស្រ្តរបស់ព្រះអង្គ ស្វែងរកផ្លូវនៃយុត្តិធម៌ និងការផ្សះផ្សា"។

នៅដើមសប្តាហ៍នេះ សម្តេចប៉ាបឡេអូបានអញ្ជើញសហគមន៍គ្រីស្តបរិស័ទ ទូទាំងពិភពលោក ឲ្យពង្រឹងការអធិស្ឋានរបស់ពួកគេរិះគិតអំពីអ្វីដែលជាការ ឯកភាពពេញលេញ និងអាចមើលឃើញរបស់គ្រីស្តបរិស័ទទាំងអស់៕

Daily Program

Livesteam thumbnail