សម្តេចប៉ាបឡេអូទី១៤បាន អធិស្ឋានសុំសន្តិភាពនិងសម្រាប់គ្រួសារដែលរងទុក្ខដោយសារសង្គ្រាម
មានបន្ទូលទៅកាន់គ្រីស្តបរិស័ទកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលឆ្លុះបញ្ចាំងពីរបៀបដែលគ្រួសារអាចជាពន្លឺនៅក្នុងសង្គមដែលជារឿយៗត្រូវបានសម្គាល់ដោយភាពឯកោ ភាពអស់សង្ឃឹម ការបែកបាក់ និងជម្លោះ។
នាកាសនោះ សម្តេចប៉ាប ឡេអូ ទី១៤ បានអំពាវនាវដល់គ្រីស្តបរិស័ទឱ្យបន្តអធិស្ឋានសុំសន្តិភាពនៅលើពិភពលោក និងជាពិសេសសម្រាប់គ្រួសារដែលកំពុងរងទុក្ខដោយសារជម្លោះហិង្សា។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ចូរយើងបន្តអធិស្ឋានសុំសន្តិភាព។ ជាពិសេសនៅថ្ងៃនេះ ចូរយើងអធិស្ឋានសម្រាប់គ្រួសារដែលរងទុក្ខដោយសារសង្គ្រាម សម្រាប់កុមារ មនុស្សចាស់ និងអ្នកដែលងាយរងគ្រោះបំផុត។
សម្តេចប៉ាបឡេអូបានគូសបញ្ជាក់ពីរបៀបដែលគ្រួសារគ្រីស្តបរិស័ទអាចជាពន្លឺនៅក្នុងសង្គមដែលយើងរស់នៅ ដែលមិនត្រឹមតែត្រូវបានសម្គាល់ដោយជម្លោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយភាពឯកោ និងភាពមិនចុះសម្រុងគ្នាផងដែរ ប៉ុន្តែគឺគួរកុំនាំគ្នាប្រែក្លាយរូបភាពបែបនោះទៅជាអំពើហិង្សា។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ចូរនាំគ្នាលើកកំពស់សេចក្តីស្រឡាញ់ស្ថិតស្ថេរ ការសន្ទនាដោយភាពស្មោះត្រង់ និងភាពជាក់ស្តែងដែលមានចំពោះគ្នានិងគ្នា៕