សម្តេចប៉ាបឡេអូទី១៤បន្តបញ្ជូនស្បៀងអាហារដល់ពលរដ្ឋរងគ្រោះនៅអ៊ុយក្រែន

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានបន្តផ្តល់ជំនួយស្បៀងអាហារដល់ពលរដ្ឋកំពុងតែរងគ្រោះនៅក្នុងទីក្រុង ខាកូវ ប្រទេស​អ៊ុយក្រែន។

ប្រភពដដែលបានរាយការណ៍ថា កម្មវិធីរបស់សម្តេចប៉ាបឡេអូទី១៤ និងសកម្មភាពមួយចំនួននៅក្នុងអំឡុងដើមរដូវក្តៅនៅអឺរ៉ុប​អាចរយាល​បន្តិចមែន ប៉ុន្តែកម្មវិធីផ្តល់ជំនួយជួយជនរងគ្រោះនៅអ៊ុយក្រែន មិនបានពន្យាររពេលឬព្រងើយកន្តើយឡើយ។

នៅពេលដែលសម្តេចប៉ាបឡេអូទី១៤អំពាវនាវឲ្យមានសន្តិភាពនៅអ៊ុយក្រែន នាអំឡុងពេលទ្រង់សម្រាកវិសមកាលក៏ពិតមែន ប៉ុន្តែកម្មវិធីជំនួយរបស់សន្តអសនៈមិនបានពន្យារពេលឡើយ។​

អំណោយដែលត្រូវបានដឹកក្រោមការចាត់ចែងដោយក្រសួងបម្រើកិច្ចការមនុស្សធម៌ដែលគេភាគច្រើនស្គាល់ថា ជាការិយាល័យជំនាញចំណុះសម្តេចប៉ាប បានដឹកស្បៀងអាហារយកទៅចែកចែកជូនពលរដ្ឋអ៊ុយក្រែនដែលកំពុងតែរងគ្រោះនៅទីក្រុង ខាកូវ (Kharkov) ប្រទេសអ៊ុយក្រែន ដែលថ្មីៗនេះត្រូវបានបំផ្លិចបំផ្លាញដោយការវាយប្រហារដោយមីស៊ីល និងយន្ត​ហោះគ្មានមនុស្សបើក។​

រថយន្តដឹកជំនួយបានចេញពីបាស៊ីលីកា វិសាលវិហារ ​សន្តី សូហ្វៀ នៅក្នុងទីក្រុងរ៉ូម ក្រោមការគ្រប់គ្រងដោយដិតដល់របស់លោកកាឌីណាល់ ខុនរ៉ាដ ក្រាសូវស្គី បានអះអាងថា ជំនួយស្បៀងដែលមានជាពពួក អាហារកំប៉ុង រួមជាមួយនឹងប្រេង ប៉ាស្តា សាច់ ត្រី និងត្រីធូណា សម្រាប់យកទៅចែកជូនពលរដ្ឋរងគ្រោះ៕

Daily Program

Livesteam thumbnail