សម្តេចប៉ាបឡេអូទី១៤តែងតាំងលោកអគ្គអភិបាលថ្មីមួយរូបនៅសហរដ្ឋអាមេរិក
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ កាលពីចុងសប្តាហ៍កន្លងទៅ បានទទួលការលាលែងពីលោក អគ្គអភិបាល សាមូអែល យ៉ូសែប អាគីឡា (Samuel Joseph Aquila) ហើយតែងតាំងលោក ជេម ហ្គោលការ (James R. Golka) ជាអគ្គអភិបាលនៃព្រះសហគមន៍កាតូលិក ដេនវ័ (Denver) នៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក ។
ការិយាល័យព័ត៌មាន សន្តអាសនៈ បានប្រកាសថា លោកអគ្គអភិបាលថ្មី កើតនៅ កោះហ្គ្រេន (Grand Island ) រដ្ឋ ណេប្រាស្កា ( Nebraska) សហរដ្ឋអាមេរិក នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ១៩៦៦ ។
លោក អគ្គអភិបាល មានសញ្ញាបត្រផ្នែកទស្សនវិជ្ជាពីសាកលវិទ្យាល័យក្រេកតុន (Creighton) ហើយក៏បញ្ចប់ការសិក្សានៅសាលាទេវវិទ្យាល័យសន្តប៉ូល ( Saint Paul Seminary) ក្នុងរដ្ឋ មីនីសូតា ( Minnesota)ដោយទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកទេវវិទ្យា ហើយក្លាយជាបូជាចារ្យនៅក្នុងឆ្នាំ១៩៩៤ ។
លោកត្រូវបានតែងតាំងជាអភិបាលនៃព្រះសហគមន៍មួយនៅរដ្ឋខូឡូរ៉ាដូ ស្រ្ពីង ( Colorado Springs) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១៕