សម្តេចប៉ាបឡេអូទី១៤តែងតាំងលោកបូជាចារ្យថ្មីចំនួន៣២រូប

សម្តេចប៉ាបឡេអូទី១៤ បានតែងតាំងលោកបូជាចារ្យថ្មីចំនួន៣២ កាលពីថ្ងៃសុក្រ ហើយបាន អំពាវនាវឱ្យអស់លោកបំផុសគំនិតពីគំរូជាច្រើននៃភាពបរិសុទ្ធរបស់បូជាចារ្យ ដើម្បីចែករំលែកសេចក្តីស្រឡាញ់របស់ព្រះជាមួយពិភពលោក។
ពិធីនេះបានរៀបចំឡើងនៅវ៉ាទីកង់ កាលពីថ្ងៃទី២៧ ខែមិថុនា ដោយមានការចូលរួមពីលោកបូជាចារ្យជាច្រើននាក់មកពីប្រទេសជាង២០រួមមាន កូរ៉េខាងត្បូង ម៉ិកស៊ិក នីហ្សេរីយ៉ា ឥណ្ឌា វៀតណាម អ៊ុយក្រែន អ៊ូហ្គង់ដា អេត្យូពី និងរូម៉ានី ដែលភាគច្រើនមកពីខាងលិចអឺរ៉ុប។
នាឱកាសនោះសម្តេចប៉ាប ឡេអូទី ១៤ បានមានបន្ទូលថា នៅក្នុងនាមជាបូជាចារ្យ យើងត្រូវតែស្រលាញ់បងប្អូន នៅក្នុងព្រះសហគមន៍ដូចជាគោរពស្រលាញ់ព្រះជាម្ចាស់ ហើយយើងក៏ត្រូវតែលះបង់ដើម្បីសេចក្តីស្រលាញ់និងសេចក្តីសុខរបស់មនុស្សជាតិតាមគន្លងគំរូរបស់ព្រះយេស៊ូ៕
Daily Program
