សម្តេចប៉ាបឡេអូទី១៤ជំរុញឱ្យអ្នកទេវវិទ្យាខាងសីលធម៌យកគំរូតាមសន្ត Alphonsus Maria de Liguori

សម្តេចប៉ាបឡេអូទី១៤ បានជំរុញឲ្យអ្នកទេវវិទ្យាខាងសីលធម៌ឲ្យយកគំរូបតាមសន្ត Alphonsus Maria de Liguori និងមរណៈសាក្សីផ្សេងទៀតជាជំហរនៅក្នុងកិច្ចការឆ្លុះបញ្ចាំងពី “ បញ្ហាប្រឈម ការផ្លាស់ប្តូរ និងជម្លោះ “ នៃពិភពទំនើបក្នុងពន្លឺទេវភាពបុរាណ។ នេះបើតាមវ៉ាទីកង់ញូវ។
នៅក្នុងសារមួយទៅកាន់សមាជអន្តរជាតិនៃក្រុមទេវវិទូរខាងសីលធម៌លើកទី១៧កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ សម្តេចប៉ាបឡេអូ ទេវវិទូនៅសម័យនេះ គួរតែធ្វើតាមគំរូដ៏ឈ្លាសវៃ និងទាន់ពេលវេលារបស់សន្តបុគ្គល Alphonsus Maria de Liguori។
សន្តបុគ្គល Alphonsus Maria de Liguori នៅពេលដែលមានជីវិត ត្រូវបានគេស្គាល់ថាជាបណ្ឌិតខាងទេវវិទ្យាសីលធម៌។
លោកត្រូវបានគេដឹងថា គឺជាអ្នកដែលអាចរកឃើញការសំយោគប្រកបដោយតុល្យភាពនៃច្បាប់ព្រះសហគមន៍ និងសក្ដានុពលនៃមនសិការ ផ្សារភ្ជាប់នឹងសេរីភាពរបស់មនុស្ស។
លោកត្រូវបានគេដឹងថា គឺជាអ្នកដែលចងក្រង និងជាអ្នកដែលសន្មតថា អាកប្បកិរិយាសប្បុរស ការយោគយល់ និងអត់ធ្មត់ក្លាយជាសញ្ញាដែលអាចមើលឃើញនៃសេចក្ដីមេត្តាករុណាដ៏មិនចេះចប់របស់ព្រះជាម្ចាស់។
សន្តបុគ្គល Alphonsus Maria de Liguori កើតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៦៩៦ និងបានទទួលមរណភាពនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ១៧៨៧៕
Daily Program
