សម្តេចប៉ាបឡេអូទី១៤ចង់ឲ្យភាពសាមញ្ញក្លាយជារចនាបទនៃព្រះសហគមន៍

នៅពេលដែលទ្រង់យាងរៀបចំពិធីអំណរសប្បាយថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រជាមួយនឹង​បុគ្គលិកនានានៅសន្តអាសនៈ សម្តេចប៉ាបឡេអូបានលើកទឹកចិត្តក្រុមមន្រ្តីបម្រើការនៅសន្តអាសនៈនាបុរីវ៉ាទីកង់ទាំងអស់រក្សាចរិករាបសារនិងសាមញ្ញ ពោលគឺទ្រង់ចង់ឲ្យព្រះសហគមន៍កាតូលិកប្រកាន់យកឥរិយាបទនេះជារចនាបទនៃទំនាក់ទំនងនៅសន្តអាសនៈតែម្តង ។

មានបន្ទូលទៅកាន់ក្រុមបុគ្គលិកសន្តអាសនៈនៅបុរីវ៉ាទីកង់ សម្តេចប៉ាបឡេអូបានថ្លែងអំណរគុណដល់អ្នកដែលមានវត្តមាន ហើយបាន​ស្វាគមន៍យ៉ាងកក់ក្តៅ  ដោយលើកឡើងថា ពួកគេបានបំពេញការងារនិងការទទួលខុសត្រូវដ៏អស្ចារ្យ ប៉ុន្តែកុំភ្លេចភាពរាបសារនិងការទទួលខុសត្រូវ ។​

សម្តេចប៉ាបឡេអូ​បានមានបន្ទូល​បន្ថែមទៀត​ថា នៅពេលដែលពួកគេទៅផ្ទះវិញ ទ្រង់​បាន​ផ្ញើក្តីនឹករលឹក​ដល់​​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​នៅ​ផ្ទះ ជាពិសេស​ចំពោះ​មនុស្ស​ចាស់​ និង​អ្នកជំងឺថា សម្តេច​ប៉ាប​កំពុង​អធិស្ឋាន​សម្រាប់​ពួកគេ៕

Daily Program

Livesteam thumbnail