សម្តេចប៉ាបឡេអូតែងតាំងអ្នកកាន់តំណែងការទូតវ៉ាទីកង់៣រូប

អគ្គអភិបាលបីរូបត្រូវបានសម្តេចប៉ាបឡេអូទី១៤ធ្វើការតែងតាំងថ្មី ដើម្បីបម្រើការងារការទូតរបស់សន្តអាសនៈឬបុរីវ៉ាទីកង់។

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ សម្តេចប៉ាបឡេអូ បានសម្រេចតែងតាំងលោកអគ្គអភិបាល ប៉ាវឡូ រូដេលី (Paolo Rudelli) ដែលជាអតីតឯកអគ្គរាជទូតប្រចាំប្រទេសកូឡំប៊ី ឲ្យទៅជាមន្រ្តីទទួលបន្ទុកកិច្ចការទូទៅនៅលេខាធិការដ្ឋានក្រសួងការបរទេស។

ដោយឡែកលោក អគ្គអភិបាល អេហ្គារ ប៉េណា ផារ៉ា (Edgar Peña Parra) ដែលពីមុនកាន់ការងារជាមន្រ្តីទទួលបន្ទុកកិច្ចការទូទៅនៅលេខាធិការដ្ឋានក្រសួងការបរទេសទៅជាឯកអគ្គរាជទូតប្រចាំអ៊ីតាលី។

នៅក្នុងពេលជាមួយគ្នានោះ លោកអគ្គអភិបាល ប៉េតា រ៉ាជិច (Petar Rajič) អតីតឯកអគ្គរាជទូតប្រចាំអ៊ីតាលី ត្រូវតែងតាំងឲ្យក្លាយជាលេខាធិកាដ្ឋានសម្តេចប៉ាបផ្ទាល់៕

Daily Program

Livesteam thumbnail