សម្តេចប៉ាបឡេអូតែងតាំងអភិបាលព្រះសហគមន៍ថ្មីនៅសហរដ្ឋអាមេរិក
ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា សម្តេចប៉ាបឡេអូនៅចុងខែធ្នូនេះ បានតែងតាំង ម៉ុងសេញ៉័ ជេម មីស្កូ ( James A. Misko)ដែលជាបូជាចារ្យនៅភូមិភាគ អូស្ទីន (Austin) រដ្ឋតិចសាស់ ជាអភិបាលថ្មី នៃព្រះសហគមន៍កាតូលិក ទូស្កុន (Tucson ) រដ្ឋ អារីហ្សូណា ( Arizona)។
ការិយាល័យព័ត៌មានសន្តអាសនៈ បានឲ្យដឹងថា លោកអភិបាល មីស្កូ អាយុ៥៥ ឆ្នាំ កើតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ១៩៧០ នៅទីក្រុងឡូស អេនជឺឡេស ។ លោកបានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកទំនាក់ទំនងពីសាកលវិទ្យាល័យ St. Edward's ក្នុងទីក្រុង អូស្ទីន ហើយក្រោយមកបានបញ្ចប់ការសិក្សាផ្នែកទេវវិទ្យា នៅទីក្រុង ហូស្តុន ហើយបន្តទទួលបានអនុបណ្ឌិតផ្នែកទេវវិទ្យានេះផងដែរ ។
លោកអភិបាល ត្រូវបានតែងតាំងជាបូជាចារ្យសម្រាប់ភូមិភាគអូស្ទីននៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០០៧ ។
មុនពេលចូលសិក្សានៅសាលាទេវវិទ្យាល័យ លោកអភិបាលធ្លាប់ បានធ្វើការនៅក្នុងឧស្សាហកម្មភោជនីយដ្ឋានចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០០០៕