សម្តេចប៉ាបឡេអូជួបនាយករដ្ឋមន្រ្តីអ៊ីស្រាអែលក្រោយព្រះវិហារមួយរងការវាយប្រហារ

សម្តេច​ប៉ាបឡេអូទី១៤ បានអំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា អំឡុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក  បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ក្រោយពេលដែលព្រះវិហារមួយ កន្លែងនៅហ្គស្សារងនូវការវាយប្រហារ។​

នៅក្នុងជំនួប​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រ សម្តេចប៉ាបឡេអូបានបន្តការអំពាវនាវឲ្យមានការចរចា និងបទឈប់បាញ់នៅហ្គាហ្សា។

វ៉ាទីកង់ញូវបានរាយការណ៍ថា កិច្ចសន្ទនានេះ កើតឡើងនៅពេលដែលកងទ័ពអ៊ីស្រាអែល ដែលបានវាយប្រហារព្រះវិហារនៃគ្រួសារបរិសុទ្ធនៅហ្គាហ្សា ដោយបានសម្លាប់មនុស្ស ៣ នាក់ និងរងរបួសជាច្រើននាក់ រួមទាំងអ្នករបួសធ្ងន់មួយចំនួនផងដែរ ។

 សម្តេច​ប៉ាប ឡេអូ បាន​សម្តែង​ការព្រួយ​បារម្ភ​ជា​ថ្មី​ម្តង​ទៀត​អំពី​ស្ថានភាព​មនុស្សធម៌​ដ៏​សោកនាដកម្ម​របស់​ប្រជាជន​នៅ​ហ្គាហ្សា ដែល​កុមារ ចាស់ជរា និង​អ្នកជំងឺ ក៏ដូចជាអ្នករបួស​កំពុង​ចំណាយពេលដេកទាំងឈឺចាប់ដោយកង្វះថ្នាំសង្កូវ​។

សម្តេចប៉ាបឡេអូក៏បានរំលឹកឡើងវិញនូវតម្រូវការបន្ទាន់ដើម្បីការពារកន្លែងគោរពបូជា និងជាពិសេសគ្រីស្តបរិស័ទ និងប្រជាជនទាំងអស់នៅក្នុងប៉ាឡេស្ទីន និងអ៊ីស្រាអែល"។

មនុស្ស៣នាក់ បានស្លាប់ និង ១០ នាក់រងរបួស ដោយរួមទាំងលោកបូជាចារ្យម្នាក់ នៅក្រោយពេលកងទ័ពអ៊ីស្រាអែលបានវាយប្រហារព្រះវិហារគ្រួសារដ៏វិសុទ្ធ ដែលជាវិហារកាតូលិកតែមួយគត់នៅហ្គាហ្សា៕

Daily Program

Livesteam thumbnail