សម្តេចប៉ាបឡេអូកាន់ទុក្ខជូនជនរងគ្រោះនៅមជ្ឈិមបូព៌ានិងអធិស្ឋានសុំសន្តិភាព

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ សម្តែងការសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះនៃការទម្លាក់គ្រាប់បែកនៅមជ្ឈិមបូព៌ា ជាពិសេសកុមារ និងលោកបូជាចារ្យ ព្យែ អែល រ៉ាហ៊ី  (Pierre El-Rahi) ដែលបានពលីនៅលីបង់។

ការិយាល័យព័ត៌មាន សន្តអាសនៈបានចេញសេចក្តីថ្លែងការណ៍មួយ ថា សម្តេចប៉ាបឡេអូ កំពុងអធិស្ឋានសុំការបញ្ឈប់អរិភាពនៅមជ្ឈិមបូព៌ា។

សម្តេចប៉ាបឡេអូបានសម្តែងការសោកស្ដាយចំពោះមនុស្សស្លូតត្រង់ជាច្រើនដែលបានស្លាប់ រួមទាំងកុមារ និងអ្នកដែលមើលថែពួកគេ ជាពិសេសលោកបូជាចារ្យព្យែរ អែល រ៉ាហ៊ី  ។

សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា សម្តេចប៉ាបឡេអូបានបញ្ជាក់ថា ទ្រង់កំពុងតាមដានអ្វីដែលកំពុងកើតឡើងដោយក្តីបារម្ភ ហើយអធិស្ឋានសុំឱ្យអរិភាពទាំងអស់អាចបញ្ឈប់បានឆាប់តាមដែលអាចធ្វើទៅបាន៕

Daily Program

Livesteam thumbnail