សម្តេចប៉ាបស្វាគមន៍អ្នកកាសែតវ៉ាទីកង់ញូវ នៅពេលពួកគេផ្សាយផ្ទាល់ពីទីលានសន្តសិលា

សម្តេចប៉ាបឡេអូទី១៤បានយាងស្វាគមន៍អ្នកសារព័ត៌មាន និងបុគ្គលិកនៃវិទ្យុវ៉ាទីកង់វ៉ាទីកង់ញូវ ដែលកំពុងផ្សាយផ្ទាល់ពីស្ទូឌីយ៉ូថ្មីរបស់ពួកគេនៅទីលាន សន្តសិលា។

សារព័ត៌មាននេះបានរាយការណ៍ថា ខណៈដែលអ្នកសារព័ត៌មានមកពីវិទ្យុវ៉ាទីកង់ផ្សាយផ្ទាល់ពីស្ទូឌីយ៉ូដែលទើបនឹងសម្ពោធនៅទីលាន សន្តសិលា សម្តេចប៉ាបឡេអូ បានងាកមកស្វាគមន៍ពួកគេ និងអរគុណពួកគេសម្រាប់ការងាររបស់ពួកគេ។

ប្រភពដដែលបានបន្តថា​ កាយវិការយកចិត្តទុកដាក់ចំពោះអ្នកសារព័ត៌មាននេះ គឺកើតមានកាលពីថ្ងៃអាទិត្យកន្លងទៅ នៅពេលទ្រង់បានយាងថ្លែងទៅកាន់គ្រីស្តបរិស័ទ ដែលបានប្រមូលផ្តុំគ្នានៅទីលានទីលានសន្តសិលា។​

សម្តេចប៉ាបឡេអូបានថ្លែងអំណរគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់សម្រាប់បេសកម្មទ្រទ្រងការផ្សព្វផ្សាយរបស់បុគ្គលិកវ៉ាទីកង់ញូវដែលបានផ្សាយចេញសរុប ៥៦ ភាសាផ្សេងៗគ្នា។​

សម្តេចប៉ាបឡេអូបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សារព័ត៌មាន ទាំងអស់ដែលរួមចំណែកដល់ការប្រាស្រ័យទាក់ទងគ្នាដោយសន្តិភាព និងការពិត៕

Daily Program

Livesteam thumbnail