សម្តេចប៉ាបស្នើឲ្យរ៉ូមជាកន្លែងស្វាគមន៍ និងសប្បុរសក្នុងអំឡុងឆ្នាំ​ករុណាទិគុណ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូថ្លែងការស្នើសុំទៅកាន់អភិបាលក្រុងរ៉ូម និងរដ្ឋបាលទាំងអស់ឲ្យត្រៀមខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះពិធីបុណ្យJubileeនាឆ្នាំ២០២៥ខាងមុខប្រកបដោយអំណរសប្បាយ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបនៅព្រឹកថ្ងៃច័ន្ទបានយាងឆ្លងទន្លេទៅត្រើយម្ខាង បន្ទាប់ពីបានទទួលយកការអញ្ជើញពីអភិបាលក្រុង រ៉ូមដើម្បីយាងទៅទស្សនាទីកន្លែងនានាដែលគ្រោងនឹងរៀបចំទទួលអំណរសប្បាយពិធីបុណ្យនេះ។

នាឱកាសនោះសម្តេចប៉ាបបានសម្តែងគាវរកិច្ច ចំពោះកិច្ចសហការដ៏ល្អរវាង សន្តអសនៈនិងសាលាក្រុងរ៉ូម ដែលបានបង្ហាញនូវការប្តេជ្ញាចិត្តចុងក្រោយក្នុងការរៀបចំទីក្រុងដើម្បីស្វាគមន៍អ្នកធ្វើធម្មយាត្រានានាមកពីជុំវិញពិភពលោក។

សម្តេចប៉ាបបានកត់សម្គាល់ថា ទីក្រុងរ៉ូមគឺជាទីក្រុងមួយដែលមានស្មារតីជាសកល “នៅក្នុងសេវាកម្មសប្បុរសធម៌ សេវាបដិសណ្ឋារកិច្ច និងការស្វាគមន៍ដែលលាតសន្ធឹងពីអ្នកធ្វើធម្មយាត្រា ដល់ភ្ញៀវទេសចរ ជនចំណាកស្រុក ដល់អ្នកដែលមានការលំបាកធ្ងន់ធ្ងរ អ្នកក្របំផុត អ្នកឯកោ អ្នកជំងឺ។

សម្តេចប៉ាបក៏​បាន​បន្ថែម​ថា នាឱកាសនោះអ្នក​ជាប់​ឃុំ​ដែល​ត្រូវ​បាន​គេ​ដកសិទ្ធិខាងវិញ្ញាណ ក៏ដោយក៏ត្រូវបានទ្រង់សន្យាថា និងបើកផ្លូវពិសិដ្ឋដើម្បីឲ្យពួកគេអាចមានឱកាសទទួលបាន ព្រះវិញ្ញាណបរិសុទ្ធផងដែរនៅក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យដ៏ឧឡារិកនេះ ។

Daily Program

Livesteam thumbnail