សម្តេចប៉ាបស្នើឲ្យបូជាចារ្យធ្វើ​ធម្មទេសនាខ្លីផ្តោតលើគោលគំនិតមួយច្បាស់លាស់ ​

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលពេលថ្លែងអប់រំជំនឿទៅកាន់គ្រីស្តបរិស័ទប្រចាំសប្តាហ៍កាលពីថ្ងៃពុធ ទី ០៤ ខែធ្នូ ឆ្នាំ២០២៤ថា ធម្មទេសនាគួរតែផ្តោតលើគោលគំនិតច្បាស់លាស់ ហើយកុំវែងពេកពោលគឺកុំអោយលើសពី ១០នាទី ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះសម្តេចប៉ាបមានបន្ទូលថា អ្នកដែលមានតួនាទីបកស្រាយគម្ពីរ​ និង​ប្រកាសដំណឹងល្អ ដោយរួមទាំងបព្វជិតដែលធ្វើធម្មទេសនាគួរតែ អធិប្បាយដោយពឹងផ្អែកលើខ្លឹមសារនៃដំណឹងល្អច្បាស់លាស់ ហើយកុំវែងពេក។

សម្តេចប៉ាប បានពន្យល់ថា ពេលនិយាយអំពីអ្វីមួយ គឺត្រូវតែប្រាប់គ្រីស្តបរិស័ទអំពីធាតុផ្សំនៃការអធិប្បាយក៏ដូចជាខ្លឹមសាររបស់វាឲ្យមានអត្ថន័យច្បាស់លាស់ ពោលគឺនិយាយឲ្យចំៗចំណុច ពោលគឺខ្លីហើយខ្លឹម។

សម្តេច​ប៉ាប បាន​បន្ត​កត់​សម្គាល់​ថា ការ​អធិប្បាយអំពីអត្ថបទគម្ពី ក៏ដូចជាការអប់រំជំនឿ គឺគប្បី​មានន័យសេចក្តីឲ្យគ្រប់គ្រាន់ ដោយត្រូវ​ចាំបាច់​ត្រូវតែ​ចាប់ផ្តើមដោយគោលគំនិតដែលបានត្រៀមទុកជាមុនឲ្យបានល្អ។

សម្តេចប៉ាបបានមានបន្ទូលថា ដំណឹងល្អត្រូវតែផ្សាយ ដោយឈរលើស្មារតីពិតនៃព្រះវិញ្ញាណវិសុទ្ធ ដោយភាព ជឿជាក់ និង មានអត្ថន័យគ្រប់គ្រាន់។

Daily Program

Livesteam thumbnail