សម្តេចប៉ាបស្នើឱ្យមនុស្សជាតិមានតួនាទីកំណត់​លើសមត្ថភាព​ AI

សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូបានផ្ញើសារទៅកាន់ប្រធានាធិបតីបារាំង អាម៉ានូអែល ម៉ាក្រុង (Emmanuel Macron ) ដែលបានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលសស្តីពពីសកម្មភាពបញ្ញាសិប្បនិមិត្ត ដែលធ្វើឡើងនៅទីក្រុងប៉ារីស ដោយបានរំលឹកឡើងវិញពីភាពចាំបាច់ជាបន្ទាន់នៃ «ការការពារ​លើការគ្រប់​គ្រង​របស់​មនុស្ស​លើ​បញ្ញា​សិប្បនិម្មិត»

តាមវ៉ាទីកង់ញូវសម្តេចប៉ាបបានអំពាវនាវដល់អ្នក​សម្រេចចិត្តទាំងអស់ ធានាថាមនុស្សជាតិ អាចរក្សាបាននូវការគ្រប់គ្រងគ្រប់គ្រាន់ និងមានសមត្ថភាពលើការធ្វើការសម្រេចចិត្តលើ AI និងពិនិត្យមើលឥទ្ធិពលរបស់ AI លើទំនាក់ទំនងមនុស្ស ព័ត៌មាន និងការអប់រំតាមពេលវេលា។

សម្តេចប៉ាប​បាន​កត់សម្គាល់សេចក្តី​ទាំងនេះនៅក្នុងសារដែល​ផ្ញើទៅកាន់លោកប្រធានាធិបតីបារាំង ក្នុងឱកាស​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលស្តីអំពីសកម្មភាពបញ្ញាសិប្បនិម្មិតនៅទីក្រុងប៉ារីស ថ្ងៃទី ១០ ដល់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥។

សម្តេចប៉ាបបានអរ​គុណចំពោះ “គំនិតផ្តួចផ្តើមដែលគួរសរសើរ” និងការខិតខំប្រឹងប្រែង​រួមបញ្ចូលតួសម្តែង និងអ្នកជំនាញច្រើនបំផុតដែលអាចធ្វើទៅបានដើម្បី​ឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃ AI

សម្តេចប៉ាបក៏បានសង្កត់ធ្ងន់ថា ប្រសិនបើ AI គ្មានការត្រួតពិនិត្យត្រឹមត្រូវពីមនុស្ស "វាអាចបង្ហាញពីភាព "គួរឱ្យភ័យខ្លាចបំផុត" របស់វា ដោយគំរាមកំហែងដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស។

សម្តេចប៉ាបបានមានបន្ទូលថា ទូលបង្គំជាខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងដំណើរការដើម្បីចាប់ផ្តើមដោយភាពក្លាហាន និងការប្តេជ្ញាចិត្តលើដំណើរការនយោបាយដែលមានគោលបំណងការពារមនុស្សជាតិពីការប្រើប្រាស់បញ្ញាសិប្បនិមិត្ត ដែលអាចកំណត់ទស្សនៈពិភពលោករបស់យើងចំពោះការពិតដែលបង្ហាញអំពី AI

Daily Program

Livesteam thumbnail