សម្តេចប៉ាបសោយទិវង្គតដោយសារជំងឺដាច់សរសៃឈាម

លោកវេជ្ជបណ្ឌិត អង់ដ្រេ អាខេនជេលី (Andrea Arcangeli) ប្រធានការិយាល័យសុខភាព​និងអនាម័យនៃសន្តអាសនៈបានអះអាងថា ការសោយទិវង្គតរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូគឺ ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល និង គាំងបេះដូង។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។

ប្រភពដដែលបានបញ្ជាក់ថា សេចក្តីសន្និដ្ឋាននេះ ត្រូវបានប្រកាសចេញក្រោយពេលដែលត្រូវបានបញ្ជាក់តាមការធ្វើពិសោធន៍តាមក្បួនវេជ្ជសាស្រ្តដែលគេហៅថា electrocardiographic thanatography

ប្រភពដដែលបានបន្តថា ទ្រង់ត្រូវបានកំណត់ថា បានប្រឈមមុខនឹងជំងឺ​ដាច់សរសៃឈាម ហើយសន្លប់ ហើយសរសៃឈាមបេះដូងរឹងដែលមិនអាចសង្រ្គោះបាន។

ការិយាល័យសុខភាព​និងអនាម័យនៃសន្តអាសនៈបានបញ្ជាក់ថា នៅក្នុងអំឡុងពេលដែលទ្រង់យាងចូល មន្ទីរពេទ្យរយៈពេល៣៨ ថ្ងៃ សុខភាពរបស់ទ្រង់បានប្រឈមមុខនឹងការឆ្លងមេរោគផ្លូវដង្ហើមជាច្រើន ក្រៅពីនោះទ្រង់នៅប្រឈមមុខនឹងជំងឺ​ឡើងសម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែមប្រភេទទី ២ ថែមទៀតផង៕

Daily Program

Livesteam thumbnail