សម្តេចប៉ាបសរសេរលិខិតចំហរទៅកាន់យុវជននៅប្រទេសរ៉ូម៉ានី

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសរសេរលិខិតចំហរមួយច្បាប់ទៅកាន់យុវជននៅប្រទេសរ៉ូម៉ានីដោយលើកទឹកចិត្តពួកគេឲ្យរស់និងសកម្មប្រកបដោយក្តីសង្ឃឹម ហើយជំរុញឲ្យពួកគេប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយឆ្លាតវៃ។​

នៅក្នុងលិខិតចំហមួយផ្ញើទៅកាន់យុវជននៃភូមិភាគ ឡាស៊ី ( Lasi) ប្រទេសរូម៉ានី សម្តេចប៉ាបបាន សរសេរថា ចូរធ្វើជាអ្នកកាន់ក្តីសង្ឃឹម និងអ្នកសាងសង់ស្ពាន ដោយប្រើប្រាស់គ្រប់ឧបករណ៍តាមលទ្ធភាពរបស់អ្នក ដើម្បីសាបព្រោះសេចក្តីល្អ និងសេចក្តីស្រឡាញ់នៅលើពិភពលោក។

នៅក្នុងសំបុត្រ នោះ សម្តេចប៉ាប ក៏បានលើកទឹកចិត្តយុវជនឱ្យប្រើបណ្តាញសង្គម "ដោយភាពក្លាហាន និងគំនិតច្នៃប្រឌិត ហើយបង្ហាញពីតម្លៃដែលបង្កើតឡើងនូវ មិត្តភាព សន្តិភាព ការសន្ទនារវាងជនជាតិ និងវប្បធម៌ គ្រួសារ និងតម្លៃគ្រីស្តបរិស័ទ។

នាឱកាសនោះសម្តេចប៉ាបក៏បាន ព្រមានយុវជនកុំឱ្យក្លាយជាទាសករនៃស្មាតហ្វូន ហើយបញ្ចប់ការជាប់ក្នុងជីវិតនិម្មិតដោយចំណាយជីវិតពិតចេញទៅក្នុងពិភពលោក ជួបមនុស្ស ស្តាប់រឿងរបស់ពួកគេ មើលទៅក្នុងភ្នែករបស់បងប្អូនប្រុសស្រីរបស់អ្នក៕

Daily Program

Livesteam thumbnail