សម្តេចប៉ាបសម្រេចកំណត់ប្រធានបទសម្រាប់ទិវាអធិដ្ឋានពិភពលោកឆ្នាំ២០២៥

វ៉ាទីកង់ញូវបានរាយការណ៍ថា ប្រធានបទសម្រាប់ទិវាពិភពលោកនៃការអធិស្ឋានឆ្នាំ ២០២៥ ត្រូវបានសម្តេចប៉ាបហ្រ្វង់ស៊ីស្កូសម្រេចចេញហើយកាលពីពេលថ្មីៗនេះ ។

ប្រភពដដែលបានលើកឡើងថា ប្រធានបទដែលទ្រង់សម្រេចនោះ គឺ “ គ្រាប់ពូជនៃសន្តិភាព និងក្តីសង្ឃឹម “ ។​

ក្រសួងទទួលបន្ទុកលើកកំពស់ការអភិវឌ្ឈន៍ធនធានមនុស្ស បានអះអាងថា ប្រធានបទនេះ ត្រូវបានដាក់ចេញដើម្បីតម្រង់ទិសឆ្ពោះទៅរកការរៀបចំដែលគេគ្រោងនឹងធ្វើនៅថ្ងៃទី ០១ ខែកញ្ញា ខាងមុខនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ក្រសួងទទួលបន្ទុក ការលើកកម្ពស់ការអភិវឌ្ឍន៍មនុស្ស បាននិយាយថាប្រធានបទសម្រាប់រដូវកាលនៃការបង្កើតថ្មីនេះ គឺផ្តោតលើសន្តិភាព និងការយកចិត្តទុកដាក់ចំពោះការបង្កើនការចែករំលែកតំណភ្ជាប់យ៉ាងជិតស្និទ្ធ ដូចដែលអាចមើលឃើញនៅក្នុងសារ របស់សម្តេចប៉ាប សម្រាប់ទិវាសន្តិភាពពិភពលោកក្នុងឆ្នាំ ១៩៩០ និង ​២០១០។

ប្រធានបទនេះគឺវាស៊ីគ្នានឹង ទំនាក់ទំនងដ៏រឹងមាំរវាងសង្រ្គាម និងការរិចរិលនៃភពផែនដីរបស់យើង ដែលត្រូវបានគេមើលឃើញថា មានការខ្ជះខ្ជាយធនធានតាមរយៈការបំផ្លិចបំផ្លាញ និងគ្រឿងសព្វាវុធ៕

Daily Program

Livesteam thumbnail