សម្តេចប៉ាបសម្តែងភាពសោកសៅចំពោះកុមារដែលអស់ជីវិតដោយខ្មាន់កាំភ្លើង

សម្តេច​ប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃអាទិត្យ បាន​សម្តែង​ការ​សោកសៅ​ចំពោះ​កុមារៗនានា​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ក្នុង​សង្គ្រាម​និងអំពើហិង្សានានា ហើយទ្រង់បានបន្តអធិស្ឋាន​សុំ​ឲ្យមានបទ​ឈប់​បាញ់និងបញ្ឈប់អំពើហិង្សានានា ។​

វ៉ាទីកងញូវបានរាយការណ៍ថា នៅថ្ងៃដែលបងប្អូនគ្រិស្តបរិស័ទ រៀបចំបុណ្យព្រះយេស៊ូប្រសូតសម្តេចប៉ាប បានអំពាវនាវឱ្យមានបទឈប់បាញ់នៅលើសមរភូមិសង្រ្គាមទាំងអស់ ហើយមានបន្ទូលរំលឹក សារឡើងវិញនូវសារសន្តិភាព ក្តីសង្ឃឹម និងការផ្សះផ្សាសម្រាប់ទឹកដីដែលកំពុងតែមានសង្រ្គាមនានា ដោយរួមទាំងអ្វីដែលបានកើតមានឡើងកន្លងមដូចជាប្រទេស មូហ្សំប៊ិក មួយទៀត ។​

សម្តេច​ប៉ាប បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អស់​អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការ​រងទុក្ខ​ដោយសារ​សង្រ្គាម និង​អំពើ​ហិង្សា។

សម្តេចប៉ាបបានចងចាំប្រទេសម៉ូហ្សំប៊ិក ដែលក្លាយជាប្រទេសថ្មីនៅក្នុងបញ្ជីពាក់ព័ន្ធនឹងអំពើហិង្សាដែលបង្កឡើងដោយសារតែបញ្ហានៅចន្លោះភាពក្រីក្រ និងអំពើហិង្សា ។

សម្តេចប៉ាបបានអធិដ្ឋានសុំឲ្យគ្រប់ភាគីតាំងអស់រកឲ្យឃើញនូវច្រកនៃ ការសន្ទនា និងការស្វែងរកប្រយោជន៍រួម ដែលគាំទ្រដោយជំនឿ និងឆន្ទៈល្អ អាចយកឈ្នះលើការមិនទុកចិត្ត និងការមិនចុះសម្រុងគ្នា"។

នៅក្នុងឱកាសនោះសម្តេចប៉ាបក៏បានថ្កោលទោសចំពោះអំពើហិង្សាគ្របទម្រង់លើកុមារ ​ស្លូតត្រង់​ក្នុង​តំបន់​ជម្លោះ​ផ្សេង​ៗ៕

Daily Program

Livesteam thumbnail