សម្តេចប៉ាបលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទធ្វើអគ្គសញ្ញាលើកលែងទោស ដើម្បីឆ្ពោះទៅរកសេចក្តីមេត្តាករុណា

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានអញ្ជើញហើយលើកទឹកចិត្តគ្រីស្តបរិស័ទចូលរួមអគ្គសញ្ញាលើកលែងទោស ដើម្បីបើកផ្លូវនិងបើកចិត្តគំនិតទទួលធម៌មេត្តាករុណាដោយស្មោះរបស់ព្រះជាម្ចាស់ និងដើម្បីផ្សះផ្សា និងដោះស្រាយបញ្ហា។
នៅក្នុងសារមួយដែលបានចេញចុងខែមីនា សម្តេចប៉ាប បានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់គ្រីស្តបរិស័ទ ដើម្បីបើកគំនិតនិយាយដោយអស់ពីចិត្ត កុំអោយមានភាពសៅហ្មងនៅក្នុងចិត្ត។
សម្តេចប៉ាបបានមានបន្ទូលថា ការធ្វើធម៌មេត្តាករុណា ជាពិសេសសម្រាប់បូជនីយេសក៍ក្នុងឆ្នាំមហាករុណាទិគុណ គឺជាឯកសិទ្ធិមួយ។ ព្រះជាម្ចាស់បានរើសយើងឲ្យបម្រើ ធម៌មេត្តាករុណា តាមរយៈព្រះអំណោយរបស់យើងដែលទទួលបានពីព្រះអង្គ ហើយយើងក្លាយជាអ្នកដំបូងដែលទទួលការលើកលែងទោសរួចពីបាប។
តាមរយៈសារជាចំហរ សម្តេចប៉ាបបានមានបន្ទូលថា ការទទួលអគ្គសញ្ញាលើកលែងទោស ដែលបានរៀបចំឡើងពីថ្ងៃទី២៤ ដល់ ២៨ ខែមីនា ហើយនិងកម្មវិធីជាបន្តបន្ទាប់ទៀតនោះ គឺតម្រូវឲ្យយើងនិយាយដោយស្មោះត្រង់ដោយមានឈើឆ្កាងគឺជាសក្ខីភាព ហើយអធិដ្ឋាន ព្រោះការអធិស្ឋានគឺជាមូលដ្ឋានគ្រឹះនៃជំនឿ៕
Daily Program
