សម្តេចប៉ាបរំលេចខួបលើកទី១០០នៃការបង្កើតក្រុមប្រឹក្សាកាតូលិកនៅចិន
នៅចុងបញ្ចប់នៃកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍ដែលតែងតែរៀបចំនៅថ្ងៃពុធ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូមិនភ្លេចរំលេចឡើងនូវ ខួបលើកទី ១០០ នៃការបង្កើតក្រុមប្រឹក្សាកាតូលិកនៅចិន ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងឱកាសនោះ សម្តេចប៉ាបបានវាយតម្លៃថា អ្វីដែលកើតមានឡើងនៅក្នុងឆ្នាំ១៩២៤ នៅក្នុងវិហារនៃទីក្រុងសៀងហៃប្រទេសចិន គឺជាថ្ងៃជាប្រវត្តិសាស្រ្តនៃកម្មវិធប្រកាសដំណឹងល្អ។
សម្តេចប៉ាបបានមានបន្ទូលថា “នេះធ្វើឱ្យខ្ញុំគិតដល់ប្រជាជនចិនជាទីស្រឡាញ់។ ចូរយើងអធិដ្ឋាន ចំពោះអស់បងប្រុសបងស្រី ដែលបានបន្តកិច្ចការប្រកាសដំណឹងល្អ និង មនុស្សធម៌នៅក្នុងប្រទេសចិន ។
ប្រភពដដែលបានបន្តថា ព្រឹត្តការណ៍នេះគឺជាព្រឹត្តិការណ៍ជាប្រវត្តសាស្រ្តមួយរបស់ព្រះសហគមន៍កាតូលិក នៅលើពិភពលោក និង នៅក្នុងប្រទេសចិន ។