សម្តេចប៉ាបរំលឹកពីកិច្ចសន្ទនាដែលអាចបង្ការសង្គ្រាមរវាងឈីលី និងអាហ្សង់ទីន កាលពី៤០ឆ្នាំមុន

ថ្លែងសុន្ទរកថាក្នុងពិធីខួបលើកទី ៤០ នៃសន្ធិសញ្ញាសន្តិភាព និងមិត្តភាពរវាងអាហ្សង់ទីន និងឈីលី សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមានបន្ទូលថា នេះគឺជាកិច្ចព្រមព្រៀងសំខាន់អាចធ្វើជាគំរូដើម្បីដោះស្រាយ បញ្ហាសង្គ្រាមនាពេលបច្ចុប្បន្ននេះ។

វ៉ាទីកង់ញូវបានរាយការណ័ថា សម្តេចប៉ាបទ្រង់បានសំដែងនូវការចាប់អារម្មណ៍មែនទែនចំពោះសមិទ្ធិផល សន្តិភាពមួយកាលពី៤០ ឆ្នាំមុនរវាងអហ្សង់ទីននិងឈីលី ។​

សម្តេចប៉ាបបានរំលេចថា នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ១៩៨៤ ប្រទេសឈីលីនិងអាហ្សង់ទីនបានចុះហត្ថលេ​ខាលើសន្ធិសញ្ញាសន្តិភាពនិងមិត្តភាពបញ្ចប់ជម្លោះព្រំដែនដ៏យូរអង្វែង ដែលបានកើនឡើងតាំងពីឆ្នាំ​១៩៧៨ ។

សម្តេចប៉ាបបានមានបន្ទូលថា សន្ធិសញ្ញានេះហើយដែលបានជួយធ្វើឱ្យទំនាក់ទំនងមានស្ថេរភាពនៅក្នុងឧបទ្វីបអាមេរិកខាងត្បូង បន្ទាប់ពីត្រូវបានសម្របសម្រួលដោយ បុរីវ៉ាទីកង់ដែលពេលនោះដឹកនាំដោយសម្តេចប៉ាបយូហានប៉ូលទី២ ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះត្រូវបានប្រារព្ធឡើងនៅក្នុងពិធីដែលរៀបចំឡើងនៅក្នុងបុរីវ៉ាទីកង់អ្នកការទូត ប្រទេសឈីលី និងអាហ្សង់ទីនប្រចាំអាហ្សង់ទីន ដោយពេលនោះ សម្តេចប៉ាបហ្រ្វង់ស៊ីសដែលទ្រង់នៅជា ខាឌីណាល់ និងសមាជិកនៃស្ថាប័នការទូតផ្សេងទៀតចូលរួម។

សម្តេចប៉ាបបានយកឱកាសនេះដើម្បីបន្តការអំពាវនាវដ៏អន្ទះអន្ទែង ទៅកាន់ពិភពលោកក្នុងនាមសន្តិភាព និងការសន្ទនា។

ព្រះសម្តេចប៉ាបបានកត់សម្គាល់ថា "ការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនដែលបង្ហាញដោយប្រទេសទាំងពីរក្នុងអំឡុងពេលការចរចាដ៏លំបាក និងយូរអង្វែង និងផលផ្លែនៃសន្តិភាព និងមិត្តភាពដែលបានកើតមក អាចធ្វើជាគំរូដែលសក្តិសមនឹងការយកតម្រាប់តាម" នៅដំណាក់កាលដ៏លំបាកពិសេសនេះសម្រាប់ពិភពលោក៕

Daily Program

Livesteam thumbnail