សម្តេចប៉ាបរៀបចំពិធីថ្វាយអភិបូជាជូនតំណាងសម្តេចប៉ាបថ្មីប្រចាំនៅអ៊ីរ៉ាក់
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤បានរៀបចំពិធីថ្វាយអភិបូជាជូនលោកអភិបាល មីរ៉ូស្លាវ ស្តានីស្លាវ វ៉ាសូវស្គី (Mirosław Stanisław Wachowski) ដែលជាតំណាងសម្តេចប៉ាបថ្មីប្រចាំនៅប្រទេសអ៊ីរ៉ាក់។
ប្រភពដដែលបានបន្តថា ពិធីនេះបានរៀបចំឡើងកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ក្តីសង្ឃឹម និងសន្តិភាព សម្រាប់ប្រទេសនិងប្រជាជនអ៊ីរ៉ាក់។
នាឱកាសនោះសម្តេចប៉ាបបានជំរុញនិងលើកទឹកចិត្តឲ្យលោកអភិបាល ការពារឲ្យបាននូវ ពន្លកនៃក្តីសង្ឃឹម និង លើកទឹកចិត្តដល់ការរួមរស់ដោយសន្តិភាពតាមរយៈបេសកកម្ម ការទូតរបស់បុរីវ៉ាទីកង់។
សម្តេចប៉ាបឡេអូ បានលើក ទឹកចិត្តលោកអភិបាលឲ្យប្រកាស ដំណឹងល្អ និងជួយកិច្ចការការទូតនានា ដើម្បីលើកកំពស់ការផ្សះផ្សារនិងពន្លត់អំពើហិង្សា។
នាឱកាសនោះសម្តេចប៉ាបឡេអូក៏បានអធិស្ឋានសម្រាប់ប្រទេសអ៊ីរ៉ាក់ និងសម្រាប់សន្តិភាពនៃពិភពលោក ផងដែរ៕