សម្តេចប៉ាបយាងទស្សនៈកិច្ចព្រះវិហាសន្តអូហ្គូស្ទីន និងគោរពសន្តីមូនីកា
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូត្រូវបានវ៉ាទីកង់ញូវរាយការណ៍ថា បានចាកចេញពីនិវេសនដ្ឋានហើយយាងទៅបំពេញទស្សនៈកិច្ចនៅព្រះវិហាសន្តអូហ្គូស្ទីនជាកន្លែងដែលរក្សាអដ្ឋិធានសន្តីមូនីកា ។
វ៉ាទីកង់ញូវបានរាយការណ៍នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ថាព្រះវិហារសន្តអូហ្គូស្ទីននេះគឺជាព្រះវិហាមួយនៅចំកណ្តាលទីក្រុងរ៉ូម ហើយក៏បានអធិដ្ឋានថ្វាយសន្តីមូនីកា ។
ព្រះវិហារនោះត្រូវបានគេដឹងថា គឺជាមជ្ឈមណ្ឌលនៃដែលកំពុងតែការអប់រំជំនឿដ៏សកម្មនិងរស់រវើករបស់ព្រះសហគមន៍កាតូលិក ។
ប្រភពដដែលបានបន្តទៀតថា វត្តមានសម្តេចប៉ាបត្រូវបានស្វាគមន៍ដោយក្រុមបងស្រី និង អ្នកធ្វើធម្មយាត្រាដែលកំពុងតែរៀបចំកម្មវិធីនៅក្នុងព្រះវិហារនោះ ។
បន្ទាប់ពីទ្រង់បានស្វាគមន៍និងសួរសុខទុក្ខបងប្រុងបងស្រី និង គ្រិស្តបរិស័ទដែលមានវត្តមាននៅទីនោះ រួចរាល់ទ្រង់ក៏បានសំដែងគាវរកិច្ច និងបានចាកចេញសំដៅមកនិវេសនដ្ឋានរបស់ទ្រង់នៅវ៉ាទីកង់វិញ។