សម្តេចប៉ាបយាងទទួល នាយករដ្ឋមន្ត្រីស្លូវ៉ាគី

វ៉ាទីកង់ញូវបានរាយការណ៍កាលពីថ្ងៃទី​១៤ កុម្ភៈកន្លងទៅ​ថា នៅមុនពេលចូលសម្រាកនៅមន្ទីរពេទ្យសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ​បាន​ជួបពិភាក្សាជាមួយនឹង​នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក  រ៉ូបឺត ហ្វីសូ (Robert Fico) ដែលបានមកបំពេញទស្សនកិច្ចនៅ​​បុរីវ៉ាទីកង់។

ប្រភពដដែលបានបន្តថា បន្ទាប់ពីចូលគាល់សម្តេចប៉ាបរួច លោក រ៉ូបឺត ហ្វីសូ ក៏បានបន្តជួបជាមួយនឹង លោក កាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈដែល​អមដោយការពិភាក្សាដោយលោក អគ្គអភិបាល រីវ័រ៉េន មីរ៉ូស្លាវ វ៉ាចូវស្គី (Reverend Mirosław Wachowski )អនុរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋនិងអង្គការអន្តរជាតិនានា។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលភាគីទាំងពីរបាន​វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ហើយការប្តេជ្ញាចិត្តក្នុងការលើកកំពស់ទំនាក់ទំនងនេះឲ្យកាន់តែប្រសើរ។

នៅក្នុងបរិបទនេះ ភាគីទាំងពីបានពិភាក្សាគ្នាដោយធ្វើការយកចិត្តទុកដាក់ជាពិសេសពាក់ព័ន្ធនឹងការអប់រំនរវិទ្យា និងបញ្ហាទាក់ទងនឹងគ្រួសារ ជាដើម ហើយក៏បានផ្លាស់ប្តូរការពិភាក្សាខ្លះៗអំពី អ៊ុយក្រែន និងការរំពឹងទុកសម្រាប់សន្តិភាព ក៏ដូចជាបទឈប់បាញ់ដ៏ផុយស្រួយនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន និងការសង្គ្រោះបន្ទាន់ផ្នែកមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅហ្គាហ្សា៕

Daily Program

Livesteam thumbnail