សម្តេចប៉ាបយាងទទួលអ្នកធ្វើបូជនីយចរមកពីរុស្ស៊ី

សម្តេចប៉ាបឡេអូទី១៤ ត្រូវបានវ៉ាទីកង់ញូវរាយការណ៍ថា បានយាងទទួលអ្នកធ្វើបូជនីយចរមួយក្រុមពីប្រទេសរុស្ស៊ី ហើយទ្រង់ក៏បានលើកទឹកចិត្តពួកគេឱ្យបន្តក្នុងការធ្វើដំណើរនៅក្នុងជីវិតជាគ្រិស្តសាសនិកបន្តទៅទៀត។
តាមរយៈវ៉ាទីកង់ញូវ សម្តេចប៉ាបឡេអូទី១៤ បានសរសើរគំនិតផ្តួចផ្តើមរបស់គ្រិស្តបរិស័ទរុស្ស៊ី ក្នុងការធ្វើដំណើរបូជនីយចរមកកាន់ទីក្រុងរ៉ូមព្រោះវាជា "លក្ខណៈធម្មតានៃអ្នកដែលកំពុងស្វែងរកអត្ថន័យនៃជីវិត" ។
សម្តេចប៉ាបឡេអូបានគូសបញ្ជាក់ថា វត្តមានរបស់ក្រុមបូជនីយចររុស្ស៊ីនេះ គឺជាផ្នែកមួយនៃដំណើរមួយ «ចែករំលែកដោយមនុស្សជាច្រើនជំនាន់ដែលបានមកទស្សនាកន្លែងទាំងនេះជាកន្លែងដែលបេះដូងនៃព្រលឹងគ្រិស្តសាសនិកប្រាថ្នាចង់មក។
សម្តេចប៉ាបឡេអូក៏បានចង្អុលបង្ហាញពីរបៀប សំគាល់ជំនឿដែលមានជីវិត ហើយរកឃើញនៅក្នុងចិត្តមនុស្ស។
សម្តេចប៉ាប ឡេអូ បានបន្តថា 'ការបំផ្លិចបំផ្លាញ' នៃបទពិសោធន៍កាលពីអតីតកាល រួមជាមួយនឹងការឈឺចាប់ ភាពមិនប្រាកដប្រជា និងភាពរសាប់រសល់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំនឿដែលរីកចម្រើនជារៀងរាល់ថ្ងៃ បង្កើតជារូបរាងតាមរយៈសប្បុរសធម៌ និងដោយក្តីសង្ឃឹមដែលមិនខកចិត្ត។
នាឱកាសនោះ សម្តេចប៉ាបឡេអូបាន លើកទឹកចិត្តក្រុមឱ្យបន្តការធ្វើដំណើររបស់ពួកគេជាគ្រីស្តសាសនិកដោយភាពក្លៀវក្លា។
សម្តេចប៉ាប ឡេអូ បានរំលឹកក្រុមនេះថា ពួកគេគឺជាអ្នកទទួលខុសត្រូវចំពោះព្រះសហគមន៍សាសនា ក្នុងតំបន់របស់ពួកគេ៕
Daily Program
