សម្តេចប៉ាបយាងទទួលអគ្គលេខាធិការអង្គការឧតុនិយមពិភពលោក
វ៉ាទីកង់ញូវបានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុនថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងទទួល លោកស្រី សេឡេស សាវឡូ (Celeste Saolo) អគ្គលេខាធិការនៃអង្គការឧតុនិយមពិភពលោក ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ ។
ក្នុងអំឡុងពេលសន្ទនាវ៉ាទីកង់បានរាយការណ៍ថា ភាគីទាំងពីរបានពិភាក្សាអំពីកង្វល់រួមរបស់ពួកគេលើការប្រែប្រួលអាកាសធាតុ ហើយបានដាក់ចេញនូវ សកម្មភាពអាកាសធាតុជាបន្ទាន់មួយ។
លោកស្រី សាវឡូ បាននិយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិកំពុងទន្ទឹងរង់ចាំកិច្ចសហការកាន់តែជិតស្និទ្ធជាមួយ សន្តអាសនៈ និងសាសនាផ្សេងទៀតលើបញ្ហាដ៏សំខាន់នេះ ដែលតំណាងឱ្យបញ្ហាប្រឈមដ៏សំខាន់សម្រាប់ភពផែនដី និងមនុស្សជាតិរបស់យើង។
លោកស្រី បាននិយាយថា សម្តេចប៉ាប មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអ្វីដែលកំពុងកើតឡើងជាមួយនឹងអាកាសធាតុ ហើយលោកស្រីគិតថាមានរឿងជាច្រើនដែលអង្គការឧតុនិយមពិភពលោកអាចធ្វើជាមួយបុរីវ៉ាទីកង់ដើម្បីការពារផ្ទះរួមរបស់យើង។
លោកស្រី សូឡូ បានពន្យល់ថា សូចនាករទាំងអស់ដែលត្រូវបានត្រួតពិនិត្យដោយ អង្គការឧតុនិយមពិភពលោកមិនថា បញ្ហានៃការកើនឡើងសីតុណ្ហភាពសកល ការកើនឡើងកម្រិតទឹកសមុទ្រ ឬផ្ទាំងទឹកកករលាយកាន់តែអាក្រក់ទៅៗ៕