សម្តេចប៉ាបយាងទទួលនាយករដ្ឋមន្រ្តីកោះសាវតូមេ និងប្រាំងស៊ីប
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានទទួលជួបពិភាក្សាជាលក្ខណៈឯកជនជាមួយនឹងលោក ប៉ាទ្រិក អេមឺរី ត្រូវ៉ាដា (Patrice Émery Trovoada) នាយករដ្ឋមន្រ្តីនៃកោះសាវតូមេ និង ប្រាំងស៊ីប នៅបុរីវ៉ាទីកង់ ។
ការិយាល័យព័ត៌មានសន្តអាសនៈបានឲ្យដឹងថា នៅក្នុងជំនួបនៅដើមខែកុម្ភៈនេះ មេដឹកនាំទាំងពីរបានផ្លាស់ប្តូរការពិភាក្សាគ្នាអំពីបញ្ហាអប់រំ សុខភាព សន្តិសុខ នៅទ្វីបអាហ្រ្វិក។
តាមសេចក្តីថ្លែងការណ៍ដែលបានចេញក្រោយជំនួបនេះ បានឲ្យដឹងថា បន្ទាប់ពីជួបពិភាក្សាជាលក្ខណៈឯកជនជាមួយនឹងសម្តេចប៉ាប លោកនាយករដ្ឋមន្រ្តីក៏បានបន្តជួបជាមួយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីននាយករដ្ឋមន្រ្តីនៃសន្តអាសនៈផងដែរ ។
ក្នុងអំឡុងពេលកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលមេដឹកនាំទាំងពីរភាគីបានលើកឡើងនូវទំនាក់ទំនងល្អរវាង រដ្ឋទាំងពីរ។
ប្រភពដដែលបានបន្តថា ជំនួបនេះភាគីទាំងពីរបានបញ្ចប់ដោយការផ្លាស់ប្តូរមតិលើកិច្ចការបច្ចុប្បន្នអន្តរជាតិ ដោយសំដៅជាពិសេសទៅលើបញ្ហាសន្តិសុខក្នុងបណ្តាប្រទេសនៃទ្វីបអាហ្រ្វិក៕