សម្តេចប៉ាបយាងទទួលជួបប្រធានាធិបតី កៀហ្ស៊ីស៊ីស្ថាន

សម្តេច​ប៉ាប ហ្វ្រង់ស៊ីសស្កូបានយាងទទួលជួបជាលក្ខណៈឯកជន ​ជាមួយ​លោក សេឌី ហ្សាប៉ារ៉ូវ ( Sadyr Zhaparov)  ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន នៅ​បុរី​វ៉ាទីកង់។

ជំនួបកាលពីថ្ងៃសុក្រសប្តាហ៍មុន បានរៀបចំឡើងនៅក្នុងវិសាលវិហា ប៉ូលទី៦ ( Paul VI ) ហើយក្រោយ ពេលចូលគាល់សម្តេចប៉ាបរួច លោក ប្រធានាធិបតី ក៏បានបន្តជួប ជាមួយ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីស (Pietro Parolin ) នាយករដ្ឋមន្រ្តី ដែលអមដំណើរដោយ លោក អគ្គអភិបាល ប៉ូល រិឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីការរបរទេសរបស់បុរីវ៉ាទីកង់ ។

ការិយាល័យព័ត៌មានសន្តអសនៈបានអះអាងថា នៅក្នុងជំនួបនោះភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរ ការពិភាក្សានៅក្នុងបរិយាកាសដ៏រាក់ទាក់កក់ក្តៅនិងស្និទ្ធស្នាលដោយសង្កត់ធ្ងន់លើទំនាក់ទំនងល្អរវាងបុរីវ៉ាទីកង់ និង កៀហ្ស៊ីគីស្ថាន ក៏ដូចជារដ្ឋទាំងពីរ ។

ក្រៅពីនោះភាគីទាំងពីរក៏ផ្លាស់ប្តូរការពិភាក្សាអំពី កិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងវិស័យថែទាំសុខភាព ការអប់រំ និងវប្បធម៌ និងទិដ្ឋភាពខ្លះនៃជីវិតរបស់ព្រះសហគមន៍កាតូលិក ក្នុងតំបន់។

ប្រភពដដែលបានបន្តថា ភាគីទាំងពីរក៏បានផ្លាស់ប្តូរការសន្ទនាគ្នាផងដែរ លើកិច្ចការអន្តរជាតិបច្ចុប្បន្ន ដោយយកចិត្តទុកដាក់ជាពិសេសចំពោះជម្លោះដែលកំពុងបន្ត និងបញ្ហាមនុស្សធម៌ ដោយបង្ហាញពីសារៈសំខាន់នៃការប្តេជ្ញាចិត្តជាបន្ទាន់ចំពោះការលើកកម្ពស់សន្តិភាព។

Daily Program

Livesteam thumbnail